អត្ថបទពាណិជ្ជកម្ម
កញ្ញា វឿន ជីវ៉ា កំពុងក្រសោបភាពល្បីល្បាញនៅផលិតកម្មដាវីត្រា
14, Nov 2021 , 4:50 pm        
រូបភាព
ភ្នំពេញៈ បន្ទាប់ពីក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មដាវីត្រាមីឌៀ មិនទាន់បានកន្លះឆ្នាំផង អតីតបេក្ខនារី X Factor Cambodia កញ្ញា វឿន ជីវ៉ា កំពុងក្រសោបនូវភាពល្បីល្បាញនិងពេញនិយមជាមួយបទមិនចម្លងគេ (Original Song) ជាច្រើនបទ ជាពិសេសគឺបទ «វ៉ាក់សាំងមនុស្សក្បត់» ដែលមានអ្នកគាំទ្រយ៉ាងច្រើនបានយកទៅច្រៀងនិងសម្តែងធ្វើត្រាប់តាមដាក់លើបណ្តាញសង្គម Tiktok ជាង១ លានដងក្នុងរយះពេលខ្លីប៉ុណ្ណោះ ។



 
ស្ថិតក្នុងវ័យ ២១ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កញ្ញា វឿន ជីវ៉ា ធ្លាប់ជាអតីតជាបេក្ខនារីប្រឡងប្រជែងកម្មវិធីចម្រៀងលំដាប់ពិភពលោកកម្មវិធី X Factor Cambodia រដូវកាលទី១ កាលពីឆ្នាំ ២០១៩ ខណៈបច្ចុប្បន្ន កញ្ញា មានសម្រស់ស្រស់សោភារូបនេះ មានឈាមជ័រសិល្បៈតពីជីតា ដែលជាអ្នកកូតទ្រខ្មែរ ខណៈឪពុកម្តាយមិនមាននិស្ស័យសិល្បៈឡើយ ទើបតែដុះពន្លកថ្មីត្រឹមខ្លួននេះឯង។
  


តារាចម្រៀងស្រីស្រស់សំឡេងផ្អែមស្រទន់ វ័យ២១ឆ្នាំ និយាយថា៖ «នាងខ្ញុំរំភើបណាស់នៅពេលដែលបទរបស់នាងខ្ញុំច្រៀងក្នុងផលិតកម្មដាវីត្រានេះទទួលបានការគាំទ្រដែលមិននឹកស្មានដល់ដោយមានអ្នកទស្សនា ជាងលាននាក់»។
  


សូមបញ្ជាក់ថា ផលិកម្មដាវីត្រា គឺជាផលិតកម្មក្នុងស្រុកមួយដែលបណ្តុំទៅដោយសិល្បករ សិល្បការិនី សាស្រ្តាចារ្យតូរ្យតន្រ្តី និងកវីនិពន្ធល្បីៗក្នុងការតាក់តែងតែបទមិនចម្លងគេ (Original Song) ក្នុងគោលបំណងដើម្បីលើកស្ទួយសិល្បះតែងនិពន្ធ និងសម្តែងដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសិល្បៈវប្បធម៏របស់ប្រទេសកម្ពុជាយើងឲ្យស្មើមុខស្មើមាត់ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ៕
 








(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com