កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe រកបាន Hat-Trick​ លើកដំបូង ហើយជួយបារាំងបានកៅអី World Cup នៅកាតា
14, Nov 2021 , 4:54 pm        
រូបភាព
នាជំនួបវគ្គជម្រុះពានរង្វាន់ World Cup 2022 តំបន់អឺរ៉ុបពូល D ក្រុមរហស្សនាមមាន់គកបារាំង បានយកឈ្នះលើក្រុមកាហ្សាក់ស្ថានដោយលទ្ធផល ៨-០ នាការប្រកួតរាត្រីឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា។



ក្នុងជំនួបនេះ កីឡាករវ័យ ២២ឆ្នាំ Kylian Mbappe ធ្វើបានយ៉ាងល្អដោយអាចស៊ុតបាល់បញ្ចូលទីរហូត ៤គ្រាប់តែម្នាក់ឯង ខណៈ៤គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Karim Benzema ២គ្រាប់ ខ្សែបម្រើ Adrien Rabiot ១ គ្រាប់និងកីឡាករខ្សែប្រយុទ្ធ Antoine Griezmann ១គ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រ។
 
ការស៊ុត៤គ្រាប់ សម្រាប់ក្រុមជម្រើសជាតិបារាំង ហើយក៏ជា Hat-Trick ដំបូងបំផុតដែរ កីឡាកររបស់ក្លិប Paris Saint German រូបនេះ ក៏ជាកីឡាករដំបូងក្នុងពេល៦៣ឆ្នាំ ដែលស៊ុតបាន៤គ្រាប់។ លោក Just Fontaine ជាកីឡាករបារាំងដំបូងក្នុងព្រឹត្តិការណ៍ World Cup ដែលអាចស៊ុតបាល់បាន ៤គ្រាប់ក្នុងការប្រកួត។ 
 
មិនតែប៉ុណ្ណោះ Kylian Mbappe ក៏បានជួយឲ្យបារាំងទទួលបានកៅអីទៅប្រកួតព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាក្នុងនាមជាក្រុមដែលឈរលេខ១ ពូល D  ឆ្លងកាត់៧ប្រកួត មាន ១៥ ពិន្ទុ។ 
 
ក្រុមរហស្សនាមបិសាចក្រហម បែលហ្ស៊ិកក៏បានកក់កៅអីទៅ World Cup នៅប្រទេសកាតារួចរាល់ផងដែរ។ បែលហ្ស៊ិកទទួលបាន៣ពិន្ទុបន្ថែមពីការប្រកួតឈ្នះក្រុមអេស្តូនីដោយលទ្ធផល ៣-១ ជាមួយ៧ប្រកួតមាន១៩ពិន្ទុក្នុងពូល E៕
 

Tag:
 Kylian Mbappe
 France
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com