អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថានឧត្តមសិក្សាមួយកំពុងប្រែមុខមាត់ថ្មី និងមានផ្តល់ជូនអាហារូបករណ៍ពីដៃគូជំនួញ
15, Nov 2021 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
 វិទ្យាស្ថាន LSi Business School បានផ្តល់ការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាជាច្រើនឆ្នាំ លើឯកទេសគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម (B.B.A. in SME Management)។ នៅក្នុងឆ្នាំនេះ វិទ្យាស្ថាន បានបើកដំណើរការកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ ដែលមានលក្ខណៈពិសេសដើម្បីចូលរួមជំរុញការ រីកចម្រើន និងសេចក្តីត្រូវការនិយោជិត និយោជក និងសហគ្រិន​។ ជាពិសេស បានផ្តល់ប្រយោជន៍ដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ឲ្យកាន់តែមានការលូតលាស់ និងប្រសើរឡើង ដើម្បីឈានទៅដល់តំបន់អន្តរជាតិ។
 
លោក ហែម បូណារិន នាយកវិទ្យាស្ថាន បានមានប្រសាសន៍ថា  ការបង្រៀននៅ វិទ្យាស្ថាន LSi (អិល ស៊ី) Business School ក្នុងកម្មវិធីសិក្សាគឺតម្រូវឲ្យមានសាស្រ្តាចារ្យជាជនជាតិខ្មែរ និងបរទេស ដែលមានបទពិសោធន៍បង្រៀនខ្ពស់។ កម្មវិធីសិក្សានេះ មានលក្ខណៈពិសេសប្លែកជាច្រើន ដើម្បីធានាថាវានឹងផ្តល់នូវជំនាញការងារជាក់ស្តែង។ សមាសធាតុដែលត្រូវការនៃកម្មវិធីសិក្សារួមមានការ៖ សិក្សាពីគម្រោងផែនការធ្វើជំនួញ ដំណើរទស្សនកិច្ចសិក្សាក្រៅប្រទេស និងការអភិវឌ្ឍផែនការអាជីវកម្ម​ហើយសកម្មភាពសិក្សា ១/៤ នៃកម្មវិធីសិក្សា តម្រូវឲ្យនិស្សិតអនុវត្ត ជាក់ស្ដែង ដែលហៅថា Project-based assignments។ ជាក់ស្តែងវិធីសាស្រ្តនេះ ត្រូវបានគាំទ្រដោយមជ្ឈមណ្ឌលហាត់ការរបស់និស្សិត (Stimulation Center of SME)​  ដែលបានផ្សារភ្ជាប់និស្សិត ជាមួយនឹងការងារ ផ្តល់ការប្រឹក្សាដល់និស្សិតអំពីការសិក្សា ការផ្តល់សេវាកម្មគាំទ្រការសិក្សាក្នុងការរៀបចំ ផែនការអាជីវកម្មរបស់ពួកគេ និងរៀបចំឱកាសសម្រាប់និស្សិតក្នុងការបង្ហាញគំនិតល្អៗរបស់ពួកគេទៅ វិនិយោគិន ឬម្ចាស់ក្រុមហ៊ុន ជាពិសេសសាលា នឹងមានផ្តល់ប្រភពទុន សម្រាប់គាំទ្រទៅដល់និស្សិត ក្នុងការចាប់ផ្តើមជំនួញអាជីវកម្មដំបូងរបស់ពួកគេផងដែរ​។ និស្សិតដែលសិក្សានៅវិទ្យាស្ថាន គឺមានការងារធ្វើក្នុងពេលកំពុងសិក្សាដោយស្វ័យប្រវត្តិ ១០០% ជាមួយដៃគូជំនួញរបស់យើង។
 


ជាមួយគ្នានេះផងដែរ វិទ្យាស្ថាន LSi Business School បាននិងកំពុងបង្កើតទំនាក់ទំនងជាមួយសាកលវិទ្យាល័យនានា នៅតំបន់អាស៊ី អឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើម្បីរៀបចំដំណើរទស្សនកិច្ចសិក្សារបស់និស្សិត និងការផ្លាស់ប្តូរកម្មវិធីសិក្សារវាងនិស្សិត និងនិស្សិត។ សកម្មភាពទាំងនេះ នឹងបង្កើតឱកាសសម្រាប់និស្សិត ក្នុងការទទួលបានបទពិសោធន៍ពីការសិក្សា និងជំនាញវិជ្ជាជីវៈនៅកម្រិតពិភពលោក។
 


សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថាន LSi Business School បានចាប់ផ្តើមបើកទទួលនិស្សិតថ្មី និងនិស្សិតបន្តផ្ទេរការសិក្សា ពីវិទ្យាសា្ថន និងពីសាកលវិទ្យាល័យនានាៗ សម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃចូលរៀន។
 


ជាមួយគ្នានេះ វិទ្យាស្ថាន LSi Business School នឹងចាប់ផ្តើមដំណើរការថ្នាក់ក្រោយឧត្តមសិក្សាផងដែរ គឺបរិញ្ញាបត្រជាន់ខ្ពស់ E-MBA in SME Leadership នៅពេលឆាប់ៗខាងមុខនេះ។
 


សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.lsi.edu.kh និងហ្វេកប៊ុកផេកផ្លូវការរបស់យើងខ្ញុំដែលមាន Link ភ្ជាប់នេះ https://www.facebook.com/LSiBusinessSchool ឬទំនាក់ទំនងផ្ទាល់ទូរស័ព្ទលេខ៖ 023 88 30 44 ឬ 016 271 655 រៀងរាល់ម៉ោងធ្វើការ៕
 









(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com