កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្របាល់ទាត់ អាចប្រឈមការខ្វះកន្លែងស្នាក់នៅក្នុងព្រឹត្តិការណ៍ World Cup 2022
17, Nov 2021 , 8:29 am        
រូបភាព
អ្នករៀបចំកម្មវិធីប្រកួតព្រឹត្តិការណ៍ World Cup 2022 នៅកាតាបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីកង្វះកន្លែងស្នាក់នៅសម្រាប់អ្នកគាំទ្របាល់ទាត់។  អាផាតមិនដែលមានតម្លៃទាបជាច្រើនដែលត្រៀមទទួលអ្នកគាំទ្រ នៅមិនទាន់ឃើញចេញជារូបរាងនៅឡើយក្នុងទីក្រុងដូហា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។



ប្រទេសកាតា កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការសាងសងរចនាសម្ព័ន្ធកីឡដ្ឋានឱ្យទាន់ពេលវេលាសម្រាប់ព្រឹត្តិការណ៍ World Cup 2022។ ប៉ុន្តែកន្លែងស្នាក់នៅរបស់អ្នកគាំទ្រដូចជាអាផាតមិន ខុនដូ និងសណ្ឋាគារ នៅមិនទាន់គ្រប់នៅឡើយ។ អ្នករៀបចំព្រឹត្តិការណ៍ World Cup ក៏បានស្នើសុំឲ្យរដ្ឋាភិបាលកាតា រៀបចំគម្រោងទីកន្លែងស្នាក់នៅប្រមាណជាង ១៣០,០០០បន្ទប់បន្ថែមទៀត។
 
កាតា រំពឹងទាក់ទាញអ្នកគាំទ្របាល់ទាត់មកទស្សនា World Cup ប្រមាណ១,២លាននាក់នាឆ្នាំក្រោយផងដែរ។ 
 
«វាពិតជាគួរឱ្យខកចិត្តខ្លាំងណាស់ នៅពេលប្រទេសម្ចាស់ផ្ទះបានសន្យាសម្រាប់ការផ្គត់ផ្គង់កន្លែងស្នាក់ឲ្យបានគ្រប់គ្រាន់និងតម្លៃសមរម្យ តែពួកគេបែរជាប្រកាសថាកំពុងព្រួយបារម្ភពីការខ្វះទីកន្លែងស្នាក់ទៅវិញ។ ស្របពេលការប្រកួតកីឡាដ៏ធំខិតជិតមកដល់ យើងក៏បានឃើញការខ្វះចន្លោះរបស់ពួកគេទៀត។» នេះជាលើកឡើងពីលោក Ronan Evian នាយកប្រតិបត្តិនៃក្រុមអ្នកគាំទ្រប្រចាំអឺរ៉ុប។
 
សូមជម្រាបដែរថា កាតាក៏បានប្រកាសត្រៀមបន្ទប់សណ្ឋាគារជាង៥០០០០បន្ទប់ឱ្យទាន់មុនខែវិច្ឆិកា ២០២២ សម្រាប់ទទួលអ្នកគាំទ្រជុំវិញពិភពលោកមកទស្សនា World Cup ។ តែចំនួននេះហាក់នៅមានកម្រិតទាបនៅឡើយ។ នេះបើតាមក្រសួងទេសចរណ៍របស់កាតា។ 

Tag:
 World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com