អត្ថបទពាណិជ្ជកម្ម
វេរភ្លាម ឈ្នះភ្លាម! រហូតដល់ ៤លានរៀល នៅតាមភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស
17, Nov 2021 , 10:44 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាចូលឆ្នាំសាកលខាងមុខនេះ ថ្មីៗនេះ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រៀបចំកម្មវិធីលើកទឹកចិត្ត ដល់រអតិថិជនទាំងអស់ ដែលមានតម្រូវការប្រើប្រាស់សេវាផ្ទេរប្រាក់ក្នុងស្រុក នឹងមានឱកាសឈ្នះលុយភ្លាមៗ រហូតដល់ ៤លានរៀល នៅពេលប្រតិបត្តិការវេរលុយ នៅតាមភ្នាក់ងារ អេ អឹម ខេ ណាមួយ ចាប់ពីថ្ងៃនេះ រហូតដល់ចុងឆ្នាំ២០២១។
 


ដើម្បីមានឱកាសឈ្នះលុយ រហូត៤លានរៀលភ្លាមៗ អតិថិជនដែលមានតម្រូវការប្រើប្រាស់សេវាវេរលុយគ្រាន់តែអនុវត្តដូចខាងក្រោម៖ 
  • ទៅកាន់ទីតំាងភ្នាក់ងារដែលនៅជិតបំផុតដើម្បីវេរលុយ 
  • សូមពិនិត្យមើលផ្នែកខាងក្រោមនៃបង្កាន់ដៃបន្ទាប់ពីទទួលបានបង្កាន់ដៃផ្ទេរប្រាក់
  • ប្រសិនបើឃើញសារអបអរសាទរ និងQRកូត នៅលើបង្កាន់ដៃអំពីការឈ្នះសាច់ប្រាក់ អតិថិជនអាចស្នើដកប្រាក់រង្វាន់ពីភ្នាក់ងារភ្លាមៗ បាន
  • ភ្នាក់ងារនឹងធ្វើការស្កេន QRកូត ពីបង្កាន់ដៃរបស់អតិថិជន និងផ្តល់ប្រាក់រង្វាន់ជូនដល់អតិថិជន​ 
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានលើកឡើងថា៖“ យើងបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងធំៗចំនួន ២ ដែលគោលបំណងទី១ គឺដើម្បីជំរុញលើកទឹកចិត្ត អ្នកមកប្រើប្រាស់សេវា ទាំងអតិថិជនចាស់ និងថ្មី ដើម្បីប្រើប្រាស់សេវាវេរលុយនៅភ្នាក់ងារយើង ជាពិសេសវាក៏នឹងផ្តល់ឱកាសឲ្យពួកគេ អាចស្វែងយល់ពីសេវាហិរញ្ញវត្ថុផ្សេងៗ ដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនៅទីនោះផងដែរ។ គោលបំណងសំខាន់ទី២ គឺដើម្បីលើកទឹកចិត្តដល់អ្នកផ្តល់សេវាជាង៦ពាន់កន្លែង ដែលជាភ្នាក់ងារ អេ អឹម ខេ តាមរយៈផលចំណេញពីកម្រៃជើងសារ នៃការប្រតិបត្តិការជូនអតិថិជន។ តាមរយៈ សេវាសម្បូរបែបនៅ ភ្នាក់ងារ យើង អតិថិជនអាចប្រើប្រាស់គ្រប់សេវាកម្មហិរញ្ញវត្ថុ របស់ អេ អឹម ខេ នៅគ្រប់ទីតំាំងនៃភ្នាក់ងារ អេ អឹម​​ ខេ នៅទូទាំងប្រទេស ដែលវាកំពុងតែផ្តល់ភាពងាយស្រួល សុវត្ថិភាព និងចំណេញច្រើនទាំងអ្នកប្រើប្រាស់ និងភ្នាក់ងារខ្លួនឯងផ្ទាល់។” 
 
តាមរយៈ ភ្នាក់ងារ អេ អឹម ខេ ដែលនៅជិតបំផុត អតិថិជនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើនដូចជា សេវាវេរលុយ ដកលុយ បង់វិក្កយត្រផ្សេងៗ ដូចជាបង់ទឹក ភ្លើង សំរាម ទិញកាតទូរស័ព្ទ សេវាបង់ប្រាក់កម្ចី បើកប្រាក់បៀវត្សន៍ ដកលុយចេញពីគណនី AMK ដោយគ្រាន់តែស្កេនតាម KHQRកូត ដាក់លុយចូលគណនីធនាគារក្នុងស្រុក២៥ស្ថាប័ន ដែលជាសមាជិកបាគង​ ដាក់លុយចូលវ៉ាឡេតបាគង និងសេវាហិរញ្ញវត្ថុផ្សេងៗ ជាច្រើនទៀតដែលកំពុងផ្តល់ភាពងាយស្រួល សុវត្ថិភាព និងចំណេញដល់អ្នកប្រើប្រាស់ផងដែរ។


លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ៖
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២១    អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជាង ៦,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕




(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com