អត្ថបទពាណិជ្ជកម្ម
PPCBank បន្តយុទ្ធនាការរៃអង្គាសប្រាក់APOPO ដោយប្រាក់ជំនួយឆ្នាំនេះ ច្រើនជាងទ្វេដង ធៀបនឹងផ្ទៃដីដែលបានសម្អាតមីនឆ្នាំចាស់
17, Nov 2021 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ – ធនាគារភីភីស៊ីប៊ែង (PPCBank) សូមថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមគាំទ្រ "យុទ្ធនាការរៃអង្គាសថវិការ APOPO" លើកទី២នេះ។ ដំណើរការនៃការរៃអង្គាស ត្រូវបានបញ្ចប់នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១។ អតិថិជនរួមជាមួយបុគ្គលិករបស់ធនាគារ PPCBank បានរៃអង្គាសប្រាក់ ក្នុងនោះ ធនាគារក៏បានបរិច្ចាគប្រាក់បន្ថែមទៀត និងបាននាំយកថវិកាសរុបចំនួន $១០ ០០០ ផ្តល់ជូនទៅ APOPO។



ថវិកាត្រូវបានប្រគល់ដោយផ្ទាល់ ទៅកាន់ APOPO  ក្នុងការបោសសម្អាតមីន ផ្ទៃដីប្រាំហិកតា នៅភាគខាងជើងនៃខេត្តសៀមរាប។ ធនាគារ PPCBank ពិតជាមានមោទកភាពចំពោះការរៃអង្គាសក្នុងឆ្នាំនេះ ដោយសារតែចំនួនថវិកាដែលបានមកពីការរៃអង្គាស បានជួយAPOPO និង “HeroRATs” ក្នុងការសម្អាតមីន បានច្រើនជាងពីរដង នៃផ្ទៃដីដែលបានសម្អាត ក្នុងឆ្នាំ២០២០២។ តំបន់គោលដៅ គឺនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ 


 
យុទ្ធនាការនេះ បានជួយដល់ម្ចាស់ដី និងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ ដែលបច្ចុប្បន្ន កំពុងរស់នៅក្រោមការគំរាមកំហែងឥតឈប់ឈរ ពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO)។ កង្វល់ចម្បងក្នុងតំបន់នោះ គឺកុមារក្នុងភូមិងាយរងគ្រោះថ្នាក់ពីគ្រាប់មីនរាល់ពេលដែលពួកគេចេញទៅក្រៅ ឬទៅ និងចេញពីសាលារៀន។


 
PPCBank មានក្តីសោមនស្ស និងសេចក្តីអំណគុណ ចំពោះការចូលរួមរបស់សប្បុរសជនទាំងអស់ ដែលបានធ្វើឱ្យគម្រោងដោះមីនរបស់ APOPO ដំណើរការកាន់តែប្រសើរឡើងៗ។ ផ្ទៃដីប្រាំហិកតា ត្រូវបានសម្អាតបន្ថែម ពីលើផ្ទៃដី ២.៤ ហិកតា ដែលបានសម្អាតកាលពីឆ្នាំមុន បានផ្តល់នូវការជំរុញដ៏សំខាន់ ដល់សេដ្ឋកិច្ចក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។ 
ខេត្តនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត ក៏ព្រោះតែសេដ្ឋកិច្ចក្នុងខេត្តសៀមរាប ពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។ ក្នុងខេត្តសៀមរាប ការងាររាប់រយ ត្រូវបានបាត់បង់ នៅក្នុងវិស័យទេសចរណ៍នេះ ហើយគ្រួសារត្រូវស្វែងរកប្រភពចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាព។
 


នាយកប្រតិបត្តិធនាគារ PPCBank លោក Baek Jongil បាននិយាយថា៖ « តាមរយៈការរួមចំណែកដ៏មាំមួន ពីបុគ្គលិក និងអតិថិជនរបស់ធនាគារ គ្រួសារទាំងនេះ នឹងអាចប្រកបរបរចិញ្ចឹមជីវិត នៅលើដីស្រែចម្ការរបស់ពួកគេ បានឆាប់ៗនេះ ហើយអាចរស់នៅ ដោយគ្មានការគំរាមកំហែង ដោយសារគ្រាប់មីនទៀត។ 


 
«យើងសង្ឃឹមថា នឹងមានក្រុមហ៊ុនឯកជន និងបុគ្គលជាច្រើនទៀត នឹងចូលរួមគាំទ្រ APOPO និងរួមចំណែកកាន់តែច្រើន ដល់សកម្មភាពសប្បុរសធម៌សង្គមមួយនេះ។ យើងនឹងទន្ទឹងរង់ចាំស្វាគមន៍ ការយកចិត្តទុកដាក់ និងការចូលរួមកាន់តែច្រើន ពីអ្នកគ្រប់គ្នានៅឆ្នាំក្រោយ នៅពេលដែល PPCBankចាប់ផ្តើម 'យុទ្ធនាការរៃអង្គាសប្រាក់ APOPO' របស់ខ្លួនសម្រាប់ឆ្នាំ២០២២។ យើងខ្ញុំសូមថ្លែងអំណរគុណម្តងទៀត ចំពោះម្ចាស់ជំនួយទាំងអស់ ជាពិសេសបុគ្គលិករបស់ PPCBank។ យើងសង្ឃឹមថា នឹងជួបអ្នកទាំងអស់គ្នាម្តងទៀត នៅក្នុងយុទ្ធនាការទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុននាពេលអនាគត។ អំពើល្អរបស់អ្នក ត្រូវបានឱ្យតម្លៃ និងកោតសរសើរយ៉ាងខ្លាំង ពីអ្នកត្រូវការជំនួយរបស់យើង»។


 
PPCBank សង្ឃឹមថា មនុស្សកាន់តែច្រើន នឹងចេញមុខគាំទ្រការរៃអង្គាសប្រាក់បន្ទាប់ របស់ខ្លួន សម្រាប់ APOPO។ យើងក៏សង្ឃឹមថា អ្នកដែលមានចិត្តសប្បុរស ដែលបានបរិច្ចាគថវិការបស់ពួកគេ ក្នុងឆ្នាំនេះ ទោះបីជាតិចក្តី ច្រើនក្តី ក៏ការបរិច្ចាករបស់ពួកគេ បានធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំង នៅក្នុងជីវិតរបស់បងប្អូនខ្មែរ ដែលរងគ្រោះខ្លាំងបំផុតដោយជំងឺរាតត្បាត៕








 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com