កីឡាអន្តរជាតិ
អន្តរជាតិ
Naomi Osaka បារម្ភពីការបាត់ខ្លួនរបស់កីឡាការិនីចិន Peng Shuai
17, Nov 2021 , 8:29 pm        
រូបភាព
កីឡាការិនីម្ចាស់ជើងឯក Grand Slam ៤សម័យ Naomi Osaka បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់ខ្លួនកីឡាការិនីវាយកូនបាល់ចិន Peng Shuai ក្រោយពេលនាងបានប្រកាសពីករណីបំពានផ្លូវភេទោដោយអតីតជាន់ខ្ពស់ចិន។



កីឡាការិនី Peng Shuai បង្កការភ្ញាក់ផ្អើលខ្លាំងនៅដើមខែវិច្ឆិកា ដោយបានទម្លាយរឿងបំពានផ្លូវភេទលើរូបនាងពីសំណាក់អតីតមន្ត្រីជាន់ខ្ពស់ចិនម្នាក់ ដែលក្រោយមកទៀតពួកគេក៏មានទំនាក់ទំនងព្រមព្រៀងគ្នា មុនបញ្ចប់ទៅវិញ។ យ៉ាងណាមិញ សាររបស់កីឡាការិនីរូបនេះ ត្រូវបិទខ្ទប់នៅចិន។
 
បន្ទាប់ពី Peng Shuai ប្រកាសពីរឿងរ៉ាងនេះ សមាគមវាយកូនបាល់ពិភពលោក ATP ក៏បង្ហាញក្ដីបារម្ភដែរ។ ឯកីឡាការិនីរបស់ជប៉ុន Naomi Osaka ក៏បានចេញមកបង្ហាញការព្រួយបារម្ភជាខ្លាំងដូចគ្នា ហើយសួររក Peng Shuai ទៅទៀត។
 
«ខ្ញុំទើបតែទទួលដំណឹងពីការបាត់ខ្លួនរបស់កីឡាការិនីវាយកូនបាល់ដែលវាមានរយៈពេលដ៏ខ្លីមួយបន្ទាប់ពីរូបនាងប្រកាសពីករណីបំពាន។ ការបិទបាំងមិនមែនជារឿងដែលទទួលបានលទ្ធផលល្អឡើយ។ ខ្ញុំសង្ឃឹមថា Peng Shuai និងគ្រួសារស្ថិតក្រោយសុវត្តិភាពនៅពេលនេះ។» កីឡាការិនីOsaka បង្ហោះលើ Twitter បែបនេះនាថ្ងៃទី ១៧ ខែវិច្ឆិកា។ 
 
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា លោក Steve Simon ប្រធានកីឡាវាយកូនបាល់នារី (WTA) បានប្រាប់កាសែត New York Timesលោកបានទទួលព័ត៌មានពីសមាគមវាយកូនបាល់ប្រទេសចិនថា Peng Shuai កំពុងស្ថិតនៅកន្លែងដែលមានសុវត្ថិភាព៕

Tag:
 Naomi Osaka
  Peng Shuai
  Tennis
© រក្សាសិទ្ធិដោយ thmeythmey.com