កីឡាអន្តរជាតិ
អន្តរជាតិ
Man UTD ចែកផ្លូវជាមួយ Ole ហើយ Carrick ដឹកនាំក្រុមសិន ទម្រាំរកអ្នកចាត់ការថ្មីបាន
21, Nov 2021 , 5:47 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមបិសាចក្រហម Manchester United ប្រកាសពីការចាកចេញរបស់លោក Ole Gunnar Solkjaer ពីតំណែងអ្នកចាត់ការទូទៅហើយ។ ក្នុងការប្រកាសនៅថ្ងៃទិ២១ ខែវិច្ឆិកា គ្រូជំនួស Michael Carrick នឹងដឹកនាំក្រុមសម្រាប់ការប្រកួតខាងមុខ ស្របពេលក្លិបកំពុងស្វែងរកអ្នកចាត់ទុកបណ្ដោះអាសន្ន។



Ole Gunnar Solkjaer ដឹកនាំបិសាចក្រហមមិនសូវបានលទ្ធផផលល្អឡើយ ដោយ៧ប្រកួតចុងក្រោយ ឈ្នះតែមួយប្រកួតប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្លិបនៅទីក្រុង Manchester មួយនេះ ក៏បង្ហាញការសោកស្ដាយចំពោះការចែកផ្លូវគ្នានេះដែរ ហើយនៅតែចាត់ទុក Ole ជាវីរបុរសរបស់ក្លិបដដែល។
 
«ទោះប៉ុន្មានសប្ដាហ៍មកនេះជាពេលគួរឱ្យខកចិត្ត រឿងរ៉ាវដែលកើតឡើង មិនអាចបិទបាំងអ្វីដែល Ole បានធ្វើបីឆ្នាំមកនេះដើម្បីសាងសង់មូលដ្ឋានគ្រឹះសម្រាប់ជោគជ័យរយៈពេលវែង។» បិសាចក្រហមបញ្ជាក់បែបនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com