កីឡាអន្តរជាតិ
អន្តរជាតិ
Gary Neville ថាការបរាជ័យដឹកនាំ Man UTD របស់លោក Solskjaer មិនស្ថិតលើកត្តាកីឡាករឡើយ
22, Nov 2021 , 4:42 pm        
រូបភាព
Ole Gunnar Solskjaer បានចែកផ្លូវជាមួយក្លិប Manchester United នាថ្ងៃទី ២១ ខែវិច្ឆិកា ក្រោយមិនអាចបង្កើតយុទ្ធសាស្រ្តនាំក្រុមឲ្យទទួលជ័យជម្នះឡើងវិញ ក្នុងរដូវកាល ២០២១-២០២២ ។ ប្រកួតចុងក្រោយរបស់បិសាចក្រហមបានចាញ់ក្រោមថ្វីជើងក្រុម Watford ៤-១ ដែលវាក៏ជាប្រកួតសម្រេចវាសនាជាគ្រូបង្វឹករបស់លោក Ole តែម្តង។



រដូវកាលចុងក្រោយនៃការដឹកនាំក្លិបរបស់លោក Solskjaer នេះ បានធ្វើឱ្យលោកទទួលរងនូវសម្ពាធខ្លាំងបំផុត ដោយការបរាជ័យក្នុងការប្រកួតធំៗជាបន្តបន្ទាប់ ដែលក្រុម Man Utd មិនធ្លាប់ជួបពីមុនមក។ ៣រដូវកាលមកនេះ បិសាចក្រហមមិនទាន់បានឈ្នះពានរង្វាន់អ្វីមួយឡើយ ក្រោមការដឹកនាំពីសំណាក់លោក Ole Gunnar Solskjaer ។
 
«ខ្ញុំគិតថាលោក Ole មិនត្រូវត្អូញត្អែរពីបញ្ហាពេលវេលា ដែលក្លិបបានផ្តល់ឲ្យលោកឡើយ រួមជាមួយនឹងប្រាក់សម្រាប់នាំយកកីឡាករ ដែលលោកចង់បាននោះទេ ហើយខ្ញុំក៏មិនគិតថាលោក Ole នឹងត្អូញត្អែរពីបញ្ហាកីឡាករ ដែលមានស្រាប់ដូចពេលនេះទៅឲ្យគាត់ដឹកនាំដែរ។ រឿងគ្រប់យ៉ាងគឺស្ថិតលើរូបគាត់(Ole Gunnar Solskjaer)តែម្នាក់។»នេះជាការលើកឡើងពីសំណាក់លោក Gary Neville អតីតកីឡាករបិសាចក្រហម នៅក្នុងកម្មវិធីទូរទស្សន៍ Sky Sports។
 
ដោយឡែកលោក Simon Evans ដែលជាអ្នកសរសេរព័ត៌មានកីឡាករនិងជាតួរសម្តែងដ៏ល្បីមួយរូប ក្នុងចក្រភពអង់គ្លេសបាននិយាយថា លោក Ole Gunnar Solskjaer បានបរាជ័យក្នុងការនាំយកកីឡាករខ្លាំងៗ មានទេពកោសល្យជាច្រើននាក់មកកាន់ក្លិប ហើយកីឡាករទាំងនោះបានរបូតទៅកាន់ក្លិបគូប្រជែង៕

Tag:
 Manchester United
  Gary Neville
© រក្សាសិទ្ធិដោយ thmeythmey.com