កីឡាអន្តរជាតិ
អន្តរជាតិ
Collin Morikawa ឈ្នះជើងឯក DPWT Championship ពីការប្រកួតយ៉ាងស្វិតស្វាញនៅឌូបៃ
23, Nov 2021 , 8:29 am        
រូបភាព
កីឡាករវាយកូនហ្គោល Collin Morikawa បានវាយបកយកឈ្នះពានរង្វាន់ DP World Tour Championship នៅទីក្រុងឌូបៃនាថ្ងៃទី ២១ ខែវិច្ឆិកា ក្រោយរូបគេបានវាយកូនហ្គោលបញ្ជូលទី៧ រន្ធចុងក្រោយជាប់ៗគ្នា នឹងទទួលបានពិន្ទុល្អបំផុត។ រូបគេអាចវាយចូលចម្ងាយក្រោម១៧ Under-Par ខណៈកីឡាករ Rory McIlroy ដែលទើបឈ្នះពានរង្វាន់ CJ Cup កន្លងទៅ បានត្រឹមចំណាត់ថ្នាក់លេខ៦ ប៉ុណ្ណោះ ។



កីឡាករ Collin Morikawa វ័យ២៤ឆ្នាំបានក្លាយជាកីឡាករសញ្ជាតិអាមេរិកលើកដំបូងដែលអាចឈ្នះពានរង្វាន់អឺរ៉ុប European Tour’s។ Collin បានឈ្នះការប្រជែងពានពីសំណាក់កីឡាករលេខ៣ Matt Fitzpatrick សញ្ជាតិអង់គ្លេសដែលជាកីឡាករការពារតំណែងជើងឯក DPWT Championship នេះខណៈកីឡាករ Alexander Bjork របស់ស៊ុយអែត បានចំណាត់ថ្នាក់លេខ២។ ជាមួយជ័យជម្នះនេះកីឡាករវ័យ ២៤ ឆ្នាំ Morikawa ថា ខ្លួនពិតជាទទួលបានអារម្មណ៍អស្ចារ្យខ្លាំងពីការប្រកួត។
 
«វាពិតជាពិសេសខ្លាំងណាស់សម្រាប់ខ្ញុំ និងជាកិត្តិយសបំផុតដែលបានក្លាយជាកីឡាករសញ្ជាតិអាមេរិកដំបូងដែលបានឈ្នះពានរង្វាន់នេះ ខ្ញុំមានឈ្មោះនៅក្នុងបញ្ជីកីឡាករល្បីៗលំដាប់ពិភពលោកហើយនៅពេលនេះ។ ខ្ញុំតែងប្រាប់ខ្លួនឯងឲ្យផ្តោតអារម្មណ៍លើការប្រកួតគ្រប់ពេល ហើយជាលទ្ធផល»។ Morikawa បានប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports។
 
DPWT Championship នេះជាពានរង្វាន់ទីពីរហើយ ក្នុងអាជីពជាកីឡាករវាយកូនហ្គោលលំដាប់ពិភពលោករបស់កីឡាករ Collin Morikawa ដោយពានរង្វាន់ទីមួយរបស់រូបគេបានឈ្នះគឺ WGC-Workday Championship៕

Tag:
 Collin Morikawa
  Golf
© រក្សាសិទ្ធិដោយ thmeythmey.com