កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Carrick ដឹកនាំ Man UTD តទល់ Villarreal ឯ Xavi រំពឹងកូនក្រុមសងសឹក Benfica
23, Nov 2021 , 5:29 pm        
រូបភាព
ក្រុមបិសាចក្រហម Manchester United ដែលទើបចែកផ្លូវជាមួយ Ole Gunnar Solskjaer ត្រូវចាប់ផ្តើមទំព័រថ្មីជាមួយការប្រកួតទល់នឹង Villarreal ក្នុងពូល F ពានរង្វាន់ Uefa Champions League នៅម៉ោង ០០:៤៥នាទីចូលថ្ងៃទី២៤ ខែវិច្ឆិកា។ ឯ Barcelona វិញសម្លឹងស្វែងរកឱកាសសងសឹកក្រុម Benfica ក្នុងរាត្រីថ្ងៃទី២៤ វេលាម៉ោង៣ទៀបភ្លឺដែរ (ម៉ោងនៅកម្ពុជា)។



ក្រុមបិសាចក្រហម ស្ថិតក្រោមការដឹកនាំលោក Michael Carrick ហើយត្រូវការជ័យជម្នះជាចាំបាច់ក្នុងរាត្រីនេះដើម្បីទទួលបានកៅអីវគ្គជម្រុះ១៦ក្រុម។  បិសាចក្រហម មាន៧ពិន្ទុស្មើជាមួយម្ចាស់ផ្ទះ Villarreal។ Villarreal ក៏រំពឹងរកជ័យជម្នះក្នុងទឹកដីខ្លួនឯងដូចគ្នា។
 
Man UTD នឹងអវត្តមានកីឡាករសំខាន់ៗដូចជា Paul Pogba, Raphael Varane និង Luke shaw ខណៈ Mason Greenwood តេស្ត​វិជ្ជមានកូវីដ-១៩។
ក្រុមយក្សរបស់អេស្ប៉ាញ Barcelona ដែលដឹកនាំដោយលោក Xavi Hernandez ស្វាគមន៍ Benfica ជំនួបពូល E។ គ្រូបង្វឹកវ័យ ៤១ បានរំពឹងលើកូនក្រុមរបស់លោកអាចសងសឹកក្នុងការប្រកួតជើងទី២នេះ។ ការប្រកួតជើងទី១ ក្នុងទឹកដី Benfica ក្រុម Barca បានចាញ់ក្នុងលទ្ធផល ៣-០។ 
 
«ខ្ញុំមើលឃើញឱកាស វាគ្មានសម្ពាធអ្វីឡើយ។ បាល់ទាត់តែងតែផ្តល់ឱ្យអ្នកនូវការប្រកួតសងសឹក។ Barca ត្រូវតែប្រយុទ្ធសម្រាប់វគ្គបន្ទាប់ ហើយខ្ញុំស្រលាញ់ការប្រកួតប្រជែងដូចពេលនេះ។ ដូចកាលប្រកួតទល់ជាមួយ Espanyol អ៊ីចឹងយើងធ្វើបានល្អច្រើនណាស់ ហើយបើយើងឈ្នះនាយប់នេះ យើងនឹងឡើងទៅវគ្គបន្ទាប់។» Xav អះអាងបែបនេះក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត។
 
ដោយឡែកការប្រកួតក្នុងពូលដទៃផ្សេងទៀតក្នុងរាត្រីឈានចូលថ្ងៃទី២៤ ខែវិច្ឆិកាមាន
ពូល E ក្លិប Dynamo Kyiv ស្វាគមន៍ Bayern Munich វេលាម៉ោង ០០:៤៥
ពូល F ក្លិប Youngs Boys ស្វាគមន៍ Atalanta វេលាម៉ោង ៣:០០
ពូល G ក្លិប Lille ស្វាគមន៍ក្លិប FC Salzburg និងក្លិប Sevilla ស្វាគមន៍ Wolfburg វេលាម៉ោង ៣:០០។
ពូល H ក្លិប Chelsea ស្វាគមន៍សេះបង្កង់ Juventus និងក្លិប Malmo FF ស្វាគមន៍ Zenit St.Petersburg វេលាម៉ោង ៣:០០។
ដោយឡែកជំនួបក្នុងពានរង្វាន់ UEFA Europa League ក្នុងជំនួបពូល C ក្លិប Spartak Moscow ស្វាគមន៍ក្រុមខ្លាំងអ៊ីតាលី Napoli វេលាម៉ោង១០:៣០នាទីថ្ងៃទី២៣ ខែវិច្ឆិកា៕

© រក្សាសិទ្ធិដោយ thmeythmey.com