កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Carrick ដឹកនាំក្រុមដំបូងជួយ Man Utd ឈ្នះ Villarreal ឡើងវគ្គ១៦ក្រុមតែម្តង
24, Nov 2021 , 7:30 am        
រូបភាព
Manchester United បានកៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League បន្ទាប់ពីឈ្នះ Villarreal ២-០ ក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Michael ។ Chelsea ក៏ឆ្លងផុតវគ្គចែកពូលផងដែរ ក្រោយលត់ Juventus ដែលបានកៅអីរួចទៅហើយក្នុងលទ្ធផល ៤-០។



នាជំនួបវគ្គសន្សំពិន្ទុពូល F នៅថ្ងៃទី២៣ ខែវិច្ឆិកា Jadon Sancho រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីលើកដំបូងសម្រាប់ក្រុម Man Utd ចាប់តាំងពីចូលរួមជាមួយក្លិបអង់គ្លេសនៅដើមរដូវកាល ២០២១-២២។ គ្រាប់បាល់របស់ Sancho សម្រេចបាននៅនាទី៩០ មុនពេល Cristiano Ronaldo រកបានគ្រាប់នាំមុខក្រុម Villarreal នៅនាទី៧៨។

ជ័យចម្នះ ២-០ លើក្រុម Villarreal គ្រប់គ្រាន់ដើម្បីជួយក្រុមបិសាចក្រហមដែលមានលោក Carrick ជាអ្នកចាត់ការបណ្តោះអាសន្នលើកដំបូងជំនួសលោក Ole Gunnar Solskjaer  បានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ។



ឆ្លងកាត់ការប្រកួត៥លើក Man Utd ឈរកំពូលតារាងពូល F មាន១០ពិន្ទុ នាំមុខក្រុមលេខ២ Villarreal ៣ពិន្ទុ និងនាំមុខដាច់ក្រុមលេខ៣ Atalanta ៤ពិន្ទុ ខណៈការប្រកួតនៅសល់១លើកទៀតប៉ុណ្ណោះ។ Young Boys ដែលនៅបាតតារាងមាន៤ពិន្ទុ នៅមានឱកាសប្រជែងមួយកៅអីទៅកាន់វគ្គបន្តជាមួយ Villarreal និង Atalanta។
ដោយឡែកក្រុមអង់គ្លេសមួយទៀត Chelsea ក៏ឆ្លងទៅវគ្គខ្វែងដែរ ក្រោយពួកគេឈ្នះ Juventus ៤-០។ បើទោះចាញ់នៅជំនួបលើកទី៥ពូល H ប៉ុន្តែ Juventus បានកក់កៅអីទៅវគ្គ១៦ក្រុមរួចទៅហើយ តាំងពីបញ្ចប់ការប្រកួតលើកទី៤ម្លេះ។

Chelsea ឈរកំពូលតារាងពូល H មាន១២ពិន្ទុ ស្មើក្រុមលេខ២ Juventus ខណៈ Zenti St. នៅលេខ៣មាន៤ពិន្ទុ មានឱកាសខ្ពស់សល់កៅអី Europa League ដ្បិតក្រុមបាតតារាង Malmo FF ដែលមាន១ពិន្ទុ មានសំណល់គ្រាប់បាល់ច្រើន។

គិតត្រឹមពេលនេះ ក្រុមដែលបានកៅអីទៅវគ្គ១/៨ផ្តាច់ព្រ័ត្រ Champions League មានក្រុមអង់គ្លេស៣ Liverpool, Chelsea និង Man Utd រួមជាមួយ Bayern Munich Juventus និង Ajax៕



© រក្សាសិទ្ធិដោយ thmeythmey.com