កីឡាអន្តរជាតិ
អន្តរជាតិ
បេក្ខភាពប្រធានាធិបតីហ្វីលីពីន Pacquiao ថា ធ្លាប់ប្រើប្រាស់គ្រឿងញៀនកាលពីក្មេង
24, Nov 2021 , 11:35 am        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
អតីតកីឡាករប្រដាល់ល្បីឈ្មោះហ្វីលីពីន និងជាបេក្ខជនប្រធានាធិបតី Manny Pacquiao សារភាពថា ធ្លាប់បានប្រើប្រាស់គ្រឿងញៀនកាលពីនៅក្មេង។


 
Pacquiao ទើបតែចូលនិវត្តន៍ពីកីឡាប្រដាល់ពិភពលោក ហើយក៏ចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ ។ ប៉ុន្តែនៅថ្ងៃទី២២ ខែវិច្ឆិកា Pacquiao អះអាងថា ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនពេលនៅក្មេង។
 
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP Pacquiao បាននិយាយថា ជនល្មើសគ្រឿងញៀនគួរតែមានឱកាសដើម្បីការពារខ្លួនរបស់ពួកគេ រឺក៏គួរតែសារភាពឈប់ប្រព្រឹត្តិទង្វើអស់ទាំងនេះ។
 
«យើងគួរតែនាំពួកគេចូលគុកតាមផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់គ្រឿងញៀននិងអ្នកលក់ជាដើម។ កាលពីមុន ខ្ញុំនៅក្មេង ខ្ញុំក៏ជាមនុស្សឆោតល្ងង់ ទើបខ្ញុំប្រើប្រាស់គ្រឿងញៀន។ ខ្ញុំមិនស្គាលច្បាប់នៅពេលនោះ។» អតីតអ្នកប្រដាល់ វ័យ៤២ឆ្នាំប្រាប់ AFP បែបនេះ។
 
Pacquiao ក៏បានលើកឡើងបន្ថែមទៀតថា ប្រជាជនហ្វីលីពីនសព្វថ្ងៃពិតជាយល់ច្បាស់លាស់ពីច្បាប់ក្នុងប្រទេសស្តីពីការប្រឆាំងគ្រឿងញៀន៕

Tag:
 Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com