កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមសិទ្ធិមនុស្សចោទ IOC ថា បានចូលដៃជាមួយចិនក្នុងការបំពានសិទ្ធិមនុស្ស
24, Nov 2021 , 4:40 pm        
រូបភាព
អង្គការឃ្លំាសិទ្ធិមនុស្ស នាថ្ងៃទី២៣ វិច្ឆិកា បានចោទប្រកាន់លើគណៈកម្មាធិកាអូឡាំពិកអន្តរជាតិ(IOC) កំពុងចូលដៃជាមួយចិនលើការរំលោភសិទិ្ធមនុស្ស មុនការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០២២។ ការចោទនេះ ធ្វើឡើងក្រោយប្រមុខ IOC ជួបជាមួយកីឡាការិនីវាយកូនបា់ល់ចិន Peng Shuai។



កីឡាការិនី Peng Shuai បានបាត់ខ្លួន ៣សប្តាហ៍ ក្រោយពេលនាងបាននិយាយថា មានអតីតមន្រ្តីជាន់ខ្ពស់ចិនលោក Zhang Gaoli មានបំណងបំពានផ្លូវភេទលើរូបនាង។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ប្រធានអូឡាំពិកពិភពលោក Thomas Bach បានទាក់ទងទៅកីឡាការិនីវាយកូនបាល់រូបនេះ ដើម្បីសួរនាំអំពីសុខទុក្ខ និងសុវត្ថិភាពរបស់នាង ប៉ុន្តែនាងបានប្រាប់ថា «មានសុវត្ថិភាព»។ 
 
អ្នកស្រី Sophie Richardson ប្រធានឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា IOC ខ្វះការវិនិច្ឆ័យលើសំណុំរឿងរបស់ Peng និងបានធ្វើឲ្យមានភាពស្មុគស្មាញក្នុងរឿងនេះ។«គណៈកម្មាធិកាអូឡាំពិកអន្តរជាតិបានបង្ហាញយើងឲ្យឃើញថាប៉ុន្មានថ្ងៃមុននេះពួកគេបានធ្វើឲ្យបាត់បង់តម្លៃនៃសិទ្ធិមនុស្សសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងារ ២០២២។» លោកស្រី Richardson បានអះអាង។
 
មិនតែប៉ុណ្ណោះអ្នកស្រី Yaqiu Wang ដែលជាអ្នកស្រាវជ្រាវចិនប្រចាំអង្គការសិទ្ធិមនុស្ស បានអះអាងទៀតថា រឿងនេះពិតជាមិនអាចស្រមៃបានទេថា IOC អាចជជែកជាមួយ Peng Shuai បាន ដោយមិនចាំបាច់ឆ្លងកាត់រដ្ឋាភិបាលចិន៕

Tag:
 IOC
  Olympic Beijing Winter 2022
© រក្សាសិទ្ធិដោយ thmeythmey.com