ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុអ្វី​បាន​ជា​មនុស្ស​មួយចំនួន​បែកញើស​ច្រើន​?
25, Nov 2021 , 6:59 am        
រូបភាព
​ពេលខ្លះ​ការ​បែកញើស​ច្រើន​ដោយ​គ្មាន​មូលហេតុ​គឺ​ជា​រឿង​ធម្មតា​នោះទេ ប៉ុន្តែ​ករណី​មួយចំនួន​ការ​បែកញើស​ខ្លាំង​ដោយ​គ្មាន​មូលហេតុ​នេះ​អាច​ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព​មួយចំនួន ដូចជា​រោគរបេង​, ជំងឺ​ទី​រ៉ូ​អ៊ីត​, ដុំ​សាច់​ដុះ​, ប្រតិកម្ម​នឹង​ថ្នាំពេទ្យ​, និង​ដំណើរ​អស់​រដូវ​។​ការ​បែកញើស​នេះ​អាច​នៅ​តែ​មួយ​កន្លែង​ឬ​សាយភាយ ប៉ុន្តែ​វា​ច្រើន​កើតមាន​នៅ​ប្រអប់ដៃ​និង​បាត​ជើង​។ អ្នក​ក៏​អាច​មាន​ការ​បែកញើស​នៅ​ក្លៀក ឬ​នៅ​មុខ​ផងដែរ​។ វា​ក៏​អាច​កើតមាន​នៅ​ពេល​បញ្ចេញ​កំហឹង​ឬ​បរិភោគ​អាហារ​មាន​រសជាតិ​ហឹរ​។​

 
​ ​បើ​ទោះ​ជា​ការ​បែកញើស​ខ្លាំង​នេះ​កើតឡើង​លើ​មនុស្ស​ប្រហែលជា ៣​ភាគរយ នៃ​ប្រជាជន​ទាំងអស់​ក៏​ដោយ ប៉ុន្តែ​មូលហេតុ​ដែល​បង្ករ​គឺ​នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​។ បច្ចុប្បន្ន​យើង​មាន​វិធី​ព្យាបាល​មួយចំនួន ដែល​ចាប់ពី​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​បែកញើស​រហូតដល់​ការវះកាត់​។ ការប្រើ​ថ្នាំ​មួយចំនួន​អាច​ជួយ​កាត់បន្ថយ​ការផលិត​របស់​ក្រពេញ​ញើស ហើយ​ការវះកាត់​មួយចំនួន​ក៏​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ​។​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com