កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino ថា PSG សម្រាប់ជំនួបជាមួយ Man City ខណៈ Ramos នឹងបង្ហាញខ្លួន​លើកដំបូង​
24, Nov 2021 , 5:59 pm        
រូបភាព
 រូបភាព៖Marca
រូបភាព៖Marca
Paris Saint Germain ត្រូវធ្វើដំណើរទៅប្រកួតតទល់ជាមួយក្រុមមេឃខៀវ Manchester City សម្រាប់ជំនួបពានរង្វាន់ UEFA Champions League ពូល A ជើងទី២ នាម៉ោង៣យប់ឈាន ​ចូល ថ្ងៃទី២៥ ខែ​វិច្ឆិកា។ លោក Mauricio Pochettino ក៏ជឿជាក់លើកូន ក្រុមថានឹងអាចយកជ័យជម្នះលើ Man City ម្តងទៀត។

 
សម្រាប់​ការប្រកួតក្នុងរាត្រីនេះ PSG ដែលគ្រប់គ្រងដោយគ្រូបង្វឹក Pochettino ហាក់បង្ហាញនូវសាច់ដុំធំ ជាថ្មីម្តងទៀតសម្រាប់ជំនួបតទល់ជាមួយក្រុមម្ចាស់ផ្ទះ Man City។ កាលពីជំនួបជើងទី១ ក្រុមអ្នកមានបារាំង PSG យកឈ្នះលើក្រុម Man City ដោយលទ្ធផល ២-០។ ៥ប្រកួតចុងក្រោយមកនេះ PSG បានយកឈ្នះ ៤ប្រកួត និងស្មើ១ ចំណែក Man City ឈ្នះ៣ប្រកួត និងចាញ់២ប្រកួត។ ក្រុមទាំងពីរធ្លាប់បានជួបគ្នា ៦លើករួចមកហើយដោយ PSG យកឈ្នះបានតែម្តងប៉ុណ្ណោះហើយស្មើ២ និងចាញ់៣ ក្រោមថ្វីជើងក្រុម Man City។


 
ជាមួយគ្នានេះដែរ PSG ក៏នឹងមានវត្តមានខ្សែការពារ Sergio Ramos ដែល​ត្រូវ បង្ហាញខ្លួនជាមួយ ក្រុមលើកដំបូងហើយក៏មិនមាន​បញ្ហាកីឡាករណាមួយនោះដែរ។ លោក Pochettino ក៏បាននិយាយដែរថា៖ «ក្រុមបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការយកជ័យជម្នះលើក្រុមម្ចាស់ផ្ទះជាថ្មីម្តងទៀត ហើយកីឡាករ PSG ក៏បានសន្យាយកឈ្នះប្រកួតឲ្យខានតែបាន»។ PSG គឺពិតជាត្រូវការពិន្ទុយ៉ាងខ្លាំង សម្រាប់ឆ្លងទៅវគ្គបន្តដោយពេលនេះពួកគេមានត្រឹមតែ ៨ពិន្ទុក្រោម Man City មាន៩ពិន្ទុកំពូលតារាង។


 
ឯក្រុម Man City វិញក៏បានត្រៀមខ្លួនចាំទទួលសងសឹកក្រុមភ្ញៀវ PSG វិញដូចគ្នាខណៈខ្សែបម្រើ Phil Foden ថាក្រុមក៏មិនទុកឱកាសឲ្យ PSG ឡើយ។ ប៉ុន្តែក្រុមមេឃខៀវដែលដឹកនាំដោយលោក Pep Guardiola ហាក់មានបញ្ហាធំដោយសារត្រូវអវត្តមានកីឡាករសំខាន់ៗ៣រូបនៅយប់នេះរួមមាន Jack Grealish , Kevin de Bruyne តេស្ត​វិជ្ជមានកូវីដ​-១៩ និង Ferran Torres របួស។
 
ដោយឡែកការប្រកួតដទៃទៀតក្នុងរាត្រីនេះវេលាម៉ោង ៣:០០ ឈានចូលថ្ងៃទី ២៥ ខែវិច្ឆិកា៖
ពូល A -Club Brugge vs RB Leipzig
ពូល B - Atletico Madrid vs AC Milan, Liverpool vs FC Porto
ពូល C - Besiktas vs Ajax, Sporting CP vs Borussia Dortmund
ពូល D -Inter Milan vs Shakhtar Donetsk, FC Sheriff vs Real Madrid៕






Tag:
 Mauricio Pochettino
  Paris Saint German
  UCL
© រក្សាសិទ្ធិដោយ thmeythmey.com