កីឡាអន្តរជាតិ
អន្តរជាតិ
Man City, PSG, Real Madrid, Inter Milan និង Sporting ចាប់ដៃគ្នាឡើងទៅវគ្គ១៦ក្រុម
25, Nov 2021 , 9:41 am        
រូបភាព
Manchester City, Paris St-Germain, Real Madrid, Inter Milan និង Sporting Lisbon ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ដោយស្វ័យប្រវត្តិ។ Real Madrid, Inter Milan និង Sporting Lisbon សុទ្ធតែឈ្នះរៀងខ្លួននៅជំនួបទី៥ ខណៈ PSG ចាញ់ Man City ២-១។



បើទោះ PSG ចាញ់ Man City ២-១ នៅជំនួបទី៥ពូល A នៅរាត្រីថ្ងៃ២៤ ខែវិច្ឆិកាក្តីប៉ុន្តែក្រុមទាំងពីរបានចាប់ដៃគ្នាឡើងទៅវគ្គខ្វែង។ ២គ្រាប់របស់ក្រុមមេឃខៀវធ្វើបានដោយការវាយបកតាមឈ្នះពីសំណាក់ Raheem Sterling Gabriel Jesus នៅនាទី៦៣ និង ៩០+៣ ក្រោយពេល Kylian Mbappe សម្រេចគ្រាប់នាមុខឱ្យ PSG នៅនាទី៥០។
 
ជ័យជម្នះនេះនាំឱ្យ Man City ឈរលេខ១ពូល A មាន១២ពិន្ទុ ខណៈ PSG នៅលេខ២មាន៨ពិន្ទុ។ ក្រុមយក្សបារាំងបានឡើងទៅវគ្គខ្វែងជាមួយ Man City ដោយសារពួកគេមានពិន្ទុនាំមុខក្រុមលេខ៣ RB Leipzig ៤ពិន្ទុ ហើយការប្រកួតវគ្គសន្សំពិន្ទុសល់តែ១លើកទៀត។
 
RB Leipzig ដែលយកឈ្នះ Club Bruges ៥-០ ត្រូវប្រជែងគ្នាដណ្តើមកៅអី Europa League ដ្បិតពេលនេះក្រុមទាំងពីមាន៤ពិន្ទុដូចគ្នា និងសល់១ប្រកួតចុងក្រោយនៅពូល A។
នៅពូល D ក្រុមខ្លាំង Real Madrid និង Inter Milan ចាប់ដៃគ្នាឡើងទៅវគ្គ១៦ក្រុម ក្រោយឈ្នះនៅការប្រកួតវគ្គសន្សំពិន្ទុលើកទី៥រៀងខ្លួន។ Real Madrid បានយកឈ្នះ Sheriff Tiraspol ៣-០ ឯ Inter Milan ឈ្នះ Shakhtar Donetsk ២-០។ Real Madrid ស្ថិតនៅលេខ១មាន១២ពិន្ទុ នាំមុខ Inter Milan ២ពិន្ទុ។ ពូល D នេះ Sheriff Tiraspol ទទួលបានកៅអី Europa League ក្រោយរបាន៦ពិន្ទុឈនៅលេខ៣ នាំមុខ Shakhtar Donetsk ដែលនៅបាតតារាងមាន១ពិន្ទុ ខណៈការប្រកួតសល់១លើកទៀតប៉ុណ្ណោះ។
 
Sporting ឯណោះវិញ បន្ទាប់ពីពួកគេឈ្នះ Borussia Dortmund ដែលសល់គ្នា១០នាក់ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតលើកទី៥ពូល C បានជួយក្រុមព័ទុយហ្កាល់បានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គខ្វែងជាមួយក្រុមនាំមុខកំពូលតារាង Ajax។ Sporting ស្ថិតនៅចំណាត់ថ្នាក់ទី២ មាន៩ពិន្ទុ តាមពីក្រោយ Ajax ៦ពិន្ទុ តែនាំមុខ Dortmund ៣ពិន្ទុ។ Dortmund សល់កៅអីលេងនៅ Europa League ដ្បិតមាន៦នាំមុខក្រុមបាតតារាង Besiktas ដែលគ្មានពិន្ទុរាប់។
 
ក្រុមដែលបានកៅអីរួចស្រេចទៅវគ្គ១/៨ផ្តាច់ព្រ័ត្រ Champions League មាន Liverpool, Chelsea, Man Utd, Bayern Munich Juventus, Ajax, Man City, PSG, Real Madrid, Inter Milan និង Sporting ៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com