ពីនេះ ពីនោះ
តើអ្នកស្គាល់ត្រី «នួនចាន់» ទេ?
26, Nov 2021 , 7:59 am        
រូបភាព
ដោយ៖ មច្ឆាខ្មែរ 
 
ត្រី «នួនចាន់» គឺជាប្រភេទត្រីរស់នៅក្នុងតំបន់ទឹកភ្លាវ (តំបន់ដែលមានទឹកសាបហូរចូលទៅក្នុងសមុទ្រ)។ កូនត្រីនួនចាន់ និងត្រីនួនចាន់ពេញវ័យ រស់នៅក្នុងសមុទ្រ ចំណែកកូនត្រីនួនចាន់ជំទង់ ហែលចូលទៅរកចំណីនៅក្នុងតំបន់ទឹកភ្លាវ។ 
 
ត្រីនួនចាន់ មានឈ្មោះវិទ្យាសាស្រ្ត (Chanos chanos) និងឈ្មោះជាភាសាអង់គ្លេស Milkfish។ ត្រីនួនចាន់ មានលក្ខណៈសម្គាល់ដូចជា៖ ដងខ្លួនស្រឡូន ពណ៌ប្រាក់។ រង្វះមាត់តូច គ្មានធ្មេញ។ ព្រុយកន្ទុយឆែក មានស្តង់ដាប្រវែងដងខ្លួនទូទៅប្រហែល ១០០ ស.ម។ ពួកវាភាគច្រើន រស់នៅជាហ្វូង និងស៊ីស្លែ និងប្លង់តុងសត្វ និងសត្វល្អិតជាអាហារ។
 
គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បរិមាណត្រីគ្រប់ប្រភេទ ទាំងត្រីទឹកសាប និងត្រីទឹកភ្លាវ មាននិន្នាការធ្លាក់ចុះយ៉ាងខ្លាំង។ ទាំងនេះ អាចបណ្តាលមកពីការនេសាទហូសកម្រិត និងការបាត់បង់ទីជម្រក ព្រមទាំងបរិស្ថានភពផែនដីប្រែប្រួល ដែលជាកត្តាចម្បង រំខានដល់វដ្តជីវិតរបស់ពួកវា និងជីវៈចម្រុះផ្សេងផងដែរ។ សូមចូលរួមថែរក្សាធនធានជលផល និងជីវៈចម្រុះផ្សេងៗ តាមលទ្ធភាពដែលលោកអ្នកអាចធ្វើបាន ដើម្បីទុកជាកេរដំណែលដល់អ្នកជំនាន់ក្រោយ៕

© រក្សាសិទ្ធិដោយ thmeythmey.com