ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មករដូវ ឈឺចុកពោះខ្លាំង? ចង់ឆាប់បាត់ គួរញ៊ាំ ទឹកប្រទាលកន្ទុយក្រពើ និងធ្វើបែបនេះ
26, Nov 2021 , 6:59 am        
រូបភាព
ឈឺចុកពោះខ្លាំងកំឡុងពេលមករដូវមែនទេ? កុំទាន់លេបថ្នាំ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈឈឺចុកពោះពេលមករដូវ ៖

 
១. ទទួលទានទឹកប្រទាលកន្ទុយក្រពើ
 
ប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិព្យាបាលនិងប្រឆាំងការរលាកដែលអាចជួយធ្វើឱ្យចរន្តឈាមរត់កាន់តែមានភាពប្រសើរឡើង។ ជាលទ្ធផលបំបាត់អាការៈឈឺចាប់និងចុករមួលពេលមករដូវ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប្រទាលកន្ទុយក្រពើសុទ្ធ ៤ស្លាបព្រាបាយជាប្រចាំ។
 
២. ស្អំទឹកក្ដៅ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាប់តែស្អំដបទឹកក្ដៅលើផ្នែកខាងក្រោមនៃពោះនិងខ្នងសម្រាប់រយៈពេល ១០នាទី។ ចូរកុំប្រើប្រាស់ទឹកដែលក្ដៅពេក ឬប្រើកន្សែងរុំដបទឹកមួយជាប់សិនចៀសវាងបង្កការរលាកដល់ស្បែក។ អ្នកក៏អាចប្រើប្រាស់ក្រណាត់ស្អាតមួយជ្រលក់ក្នុងទឹកក្ដៅ រួចសឹមយកមកដាក់ស្អំក៏បាន។ អនុវត្តឱ្យបានច្រើនដងក្នុងមួយថ្ងៃ។
 
៣. ប្រេងជីអង្កាម
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងជីអង្កាមពី ៣ ទៅ ៤ដំណក់ជាមួយប្រេងដូង ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ លាបម៉ាស្សាល្បាយដោយផ្ទាល់ថ្នមៗលើផ្នែកខាងក្រោមនៃពោះនិងខ្នងម្ដងក្នុងមួយថ្ងៃជាប្រចាំ។
 
៤. ខ្ញី
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងខ្ញីប្រវែង ២.៥សង់ទីម៉ែត្រជាមួយទឹកក្ដៅ ១ពែងសម្រាប់រយៈពេលប្រហែល ១០នាទី។ ត្រងកាកចេញ រួចទុកឱ្យចុះត្រជាក់បន្តិច សឹមបន្ថែមទឹកឃ្មុំចូល។ កូរឱ្យសព្វ រួចទទួលទានឱ្យទាន់ក្ដៅឧណ្ហៗពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
 
៥. ទឹកក្រូចឆ្មារ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារស្រស់ម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១កែវ រួចកូរឱ្យសព្វ។ បន្ថែមទឹកឃ្មុំចូលបន្តិចមុនទទួលទានរាល់ព្រឹកពេលពោះទទេរមិនទាន់ញ៊ាំអ្វីជាការស្រេច។
 
គន្លឹះទប់ស្កាត់
– ទទួលទានរបបអាហារសុខភាពល្អនិងមានតុល្យភាពដែលផ្ទុកទៅដោយបន្លែផ្លែឈើស្រស់ៗ
 
– កម្រិតការទទួលទានកាហ្វេអ៊ីននិងគ្រឿងស្រវឹង
 
– បន្ថយការទទួលទានអាហារផ្អែមៗនិងប្រៃ
 
– ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
 
– កាត់បន្ថយស្ត្រេស
 
– កុំជក់បារី
 
– ទទួលទានទឹកឱ្យបានច្រើនដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com