អន្តរជាតិ
អាមេរិកនិងប្រទេស៥ទៀតនឹងបញ្ចេញប្រេងបម្រុង ដើម្បីកាត់បន្ថយតម្លៃប្រេងសម្រាប់ប្រើប្រាស់
25, Nov 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ អាង​ស្តុក​ប្រេង​នៅ​ទីក្រុង​ Detroit កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (AP)
រូបឯកសារ៖ អាង​ស្តុក​ប្រេង​នៅ​ទីក្រុង​ Detroit កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (AP)
ដោយ: VOA
សហដ្ឋអាមេរិកនិងប្រទេសចំនួន៥ទៀត បានបញ្ជាក់កាលពីថ្ងៃអង្គារថា ពួកគេមានគម្រោងបូមប្រេងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីចម្រាញ់ចេញជាប្រេងសាំងនិងផលិតថាមពលមួយចំនួនដើម្បីចួលរួមកាត់បន្ថយនូវតម្លៃប្រេងដែលកំពុងឡើងខ្ពស់សម្រាប់អ្នកប្រើប្រាស់។

 
សេតវិមានបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះរហូតដល់ខែមេសា ឆ្នាំ២០២២ សហរដ្ឋអាមេរិកនឹងបូមប្រេងប្រមាណ៥០លានធុងដើម្បីលក់ទៅឲ្យរោងចក្រចម្រាញ់ប្រេងដែលប្រេងទាំងនេះនឹងត្រូវបូមចេញពីទីកន្លែងបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួនដែលពេលនេះមានប្រេងប្រ មាណ៦២១លានធុងនៅក្នុងតំបន់បម្រុងប្រេងចំនួន៤កន្លែងតាមបណ្តោយឈូងសមុទ្រម៉ិកស៊ិក។
 
ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងសុន្ទរកថានៅសេតវិមានដោយបានបញ្ជាក់ថា នេះជាការបូមប្រេងដ៏ច្រើនបំផុតពីកន្លែងស្តុកប្រេងបម្រុងរបស់អាមេរិក ដោយលោកបានគូសបញ្ចាក់ថា វានឹងប្រើពេលវេលាបន្តិចទម្រាំតម្លៃប្រេងមានការធ្លាក់ចុះនៅតាមស្ថានីយប្រេងនានាសម្រាប់អ្នកប្រើប្រាស់យានយន្ត។
 
លោកប្រធានាធិបតី បានបន្តទៀតថា «នេះជាបញ្ហាមិនត្រឹមតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាជាបញ្ហានៅជុំវិញពិភពលោកផងដែរ។ លោកក៏បានស្តីបន្ទោសដល់ប្រទេសដែលមានប្រេងច្រើនមិនព្រមបង្កើនការផលិតប្រេងឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ពិភពលោក។
 
គេនៅមិនទាន់ដឹងច្បាស់ពីតម្លៃប្រេងដែលនឹងត្រូវធ្លាក់ចុះនោះនៅឡើយទេ ពីព្រោះគេនៅមិនទាន់ដឹងថា តើប្រទេស៤ផ្សេងទៀតគ្រោងនឹងបញ្ចេញប្រេងបម្រុងរបស់ខ្លួនចំនួនប៉ុន្មានធុងក្នុងពេលខាងមុខនោះ។ ប្រទេសទាំងបួននោះរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេសនិងឥណ្ឌា។ប្រទេសឥណ្ឌាមានគម្រោងថា នឹងបញ្ចេញប្រេងបម្រុងរបស់ខ្លួនចំនួន៥លានធុង៕
 
 
Author:Ken Bredemeier, VOA News

© រក្សាសិទ្ធិដោយ thmeythmey.com