កីឡាអន្តរជាតិ
ជាតិ
សម្ដេច ហ៊ុន សែន សង្ឃឹមថា ថ្ងៃ​ណាមួយ Ronaldo នឹង​មក​កម្ពុជា​
25, Nov 2021 , 6:11 pm        
រូបភាព
​ភ្នំពេញ​៖ នា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ថ្ងៃទី​២៥ វិច្ឆិកា​នេះ សម្ដេច ហ៊ុន សែន បាន​រំឭក​ឈ្មោះ​តារាបាល់ទាត់​ល្បី​នៅលើ​ពិភពលោក Cristiano Ronaldo ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​កំពុង​លេង​ឱ្យ​ក្លិប​បិសាច​ក្រហម Manchester United​។​

 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ី​-​អឺរ៉ុប​នេះ បាន​ស្រង់​ប្រសាសន៍​នាយករដ្ឋមន្ត្រី មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​តាមរយៈ​លោកនាយក​រដ្ឋមន្ត្រី Portugal សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន សូម​ផ្តាំផ្ញើ​នូវ​សមានចិត្ត​របស់​យុវជន​កម្ពុជា ទៅ​តារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃ​ណាមួយ Ronaldo នឹង​មកដល់​កម្ពុជា ជាមិនខាន »​។​
 
​បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៦​ឆ្នាំ​រូបនេះ កំពុង​បន្ត​លេង​ឱ្យ​ក្រុម​Man Utd ក្នុង​កិច្ចសន្យា​២​ឆ្នាំ​រហូតដល់​ឆ្នាំ​២០២៣​។ ម្ចាស់ពានរង្វាន់ Ballon Do'r ៥សម័យកាលរូបនេះ គឺជាកីឡាករជោគជ័យមួយរូប ដែលបានជួយឱ្យក្លិបដូចជា Man Utd Real Madrid និង Juventus ឈ្នះពាន នៅក្នុងលីគធំៗទាំង៣ នៅអឺរ៉ុបនេះ។
 
 
 

Tag:
 Ronaldo
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com