កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd នឹងតែងតាំងលោក Rangnick ដែលប្រើទម្រង់វាយបកលឿន ជាអ្នកចាត់ការបណ្តោះអាសន្ន
26, Nov 2021 , 9:58 am        
រូបភាព
Manchester United គ្រោង​តែង​តាំង​លោក Ralf Rangnick ជា​អ្នក​ចាត់​ការ​បណ្ដោះ​អាសន្ន​ក្នុង​កិច្ច​សន្យា​រយៈ​ពេល ៦ ខែ ពោលគឺរហូតដល់ចប់រដូវកាល។ Rangnick សព្វថ្ងៃជាប្រធានផ្នែកកីឡា និងអភិវឌ្ឍន៍របស់ក្លិប Lokomotiv Moscow។



បើតាមការផ្សាយរបស់កាសែត BBC លោក Rangnick បានត្រៀមខ្លួនចូលរាល់ហើយ ដើម្បីចូលកាន់តំណែងអ្នកចាត់ការ Old Trafford ជំនូសលោក លោក Ole Gunnar Solskjaer ដែលទើបបញ្ចប់ការងារ។ យ៉ាងណា លោក Rangnick មិនទាន់បង្ហាញខ្លួននៅចុងសប្តាហ៍នេះ នៅពេល Man United ប៉ះ Chelsea ទេ ដ្បិតលោកត្រូវរង់ចាំលិខិតអនុញ្ញាតការងារជាមុនសិន។
 
ក្លិបបិសាចក្រហម បានយល់ព្រមលក្ខខណ្ឌជាមួយ Rangnick រួចហើយ ប៉ុន្តែមិនមែនជាមួយ Lokomotiv Moscow ឡើយ ខណៈអតីតគ្រូ RB Leipzig រូបនេះស្ថិតនៅក្នុងតំណែងជាប្រធានផ្នែកកីឡា និងការអភិវឌ្ឍន៍របស់ក្លិបរុស្ស៊ីនៅឡើយ។
 
Rangnick សញ្ជាតិអាល្លឺម៉ង់ ធ្លាប់ដឹកនាំ Schalke 04 នៅឆ្នាំ២០១១ ដើម្បីឈ្នះជើងឯក German Cup មុនពេលទៅចូលរួមជាមួយ RB Leipzig និងជួយក្រុមឡើងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០១៩។ ពេលដឹកនាំនៅអាល្លឺម៉ង់ លោក និយមប្រើទម្រង់៤-២-២-២ ដែលផ្ដោតលើការដាក់សម្ពាធគូប្រជែង ហើយវាយបកលឿន៕

Tag:
 Manchester United
  Ralf Rangnick
© រក្សាសិទ្ធិដោយ thmeythmey.com