FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ព័រទុយហ្កាល់ និងអ៊ីតាលី អាចមានមួយក្រុមប៉ុណ្ណោះបានទៅ World Cup នៅកាតា
27, Nov 2021 , 9:50 am        
រូបភាព
រវាងក្រុមកីឡាបាល់ទាត់ព័រទុយហ្កាល់ និងអ៊ីតាលី ដាច់ខាតអាចមានត្រឹមមួយក្រុមប៉ុណ្ណោះបានទៅ FIFA World Cup ឆ្នាំ ២០២២ ប្រទេសកាតា បន្ទាប់ពីក្រុមយក្សទាំងពីរចាប់ឆ្នោតនៅក្នុងពូល (Path) តែមួយសម្រាប់ការប្រកួតវគ្គ play-off។



ក្រុមចំនួន១២ ដែលមាន១០ក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ក្នុងពូលនីមួយៗនាការប្រកួតជម្រុះតំបន់អឺរ៉ុប និង២ក្រុមទៀតដែលបានចំណាត់ថ្នាក់ល្អនៅ Nations Leagu នឹងត្រូវប៉ះគ្នានៅជំនួប play-off ដើម្បីប្រជែងគ្នាយក៣កៅអីទៅប្រទេសកាតាឆ្នាំក្រោយ។

ក្រុមទាំង១២ ត្រូវចែកចេញជា៣ path ពី A ដល់ C ដោយក្នុងមួយ Path មាន៤ក្រុម ហើយ៤ក្រុមនេះត្រូវលេងដូចវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ៊ីចឹង ដោយអ្នកឈ្នះត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រដើម្បីយកកៅអីទៅ World Cup។

ក្រោយការចាប់ឆ្នោតរើស path នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា អ៊ីតាលី និងព័រទុហ្កាល់ស្ថិតក្នុង path C ជាមួយគ្នារួមជាមួយតួកគី និងម៉ាសេដ្វានខាងជើង។ អ៊ីតាលី ត្រូវជួបម៉ាសេដ្វានខាងជើង ខណៈព័រទុយហ្កាល់ប៉ះតួកគី។ ប្រសិនអ៊ីតាលីម្ចាស់ពាន World Cup ឆ្នាំ២០០៦ និងព័រទុយហ្កាល់ម្ចាស់ពាន Euro 2020 ឈ្នះនៅប្រកួតនះ នោះពួកគេត្រូវប៉ះគ្នានៅវគ្គផ្តាច់ព្រត្រ័នៅ path C ដើម្បីដណ្តើមមួយកៅអីទៅកាន់ការប្រកួតពាន់រង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២។

path A មាន វេលស៍ត្រូវតតាំងជាមួយអូទ្រីស ឯស្កុតឡែនជួបអ៊ុយក្រែន។ path B រុស្ស៊ីជួបប៉ូឡូញ ខណៈស៊ុយអែតប៉ះឆែក។
ការប្រកួតវគ្គ play-off ក្នុងជំនួបទាំង៦គូ ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់ផ្តាច់ព្រ័ត្រ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា៕


Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com