ជាតិ
សង្គមជាតិ
ការប្រណាំងទូកង២៥គូ ក្នុងស្រុកល្វាឯម មានពលរដ្ឋជាច្រើនចូលរួមទស្សនា
27, Nov 2021 , 3:12 pm        
រូបភាព
 

ភ្នំពេញ៖ ការប្រណាំងទូក «ង» នៅស្រុកល្វាឯម ខេត្តកណ្ដាល ក្នុងថ្ងៃទី១ មានពលរដ្ឋចូលរួមយ៉ាងច្រើនចូលរួមទស្សនា។ ទូក ង ២៥គូ ចូលរួមប្រណាំងនេះ មានទូកខ្នាតអន្តរជាតិ១២គូ និងទូក ង វែងបុរស១៣គូ។ កម្មវិធីនេះ ប្រណាំងទូក ង ថ្នាក់ស្រុកនេះ នឹងប្រារព្ធឡើងចំនួនពីរថ្ងៃ នៅថ្ងៃទី២៦និង២៨ ខែវិច្ឆិកា ឆ្នាំ២០២១។



គួរបញ្ជាក់ថា រដ្ឋាភិបាល សម្រេចឱ្យពលរដ្ឋឈប់សម្រាកធម្មតា ប៉ុន្តែមិនឱ្យរៀបចំការប្រណាំងទូក និងបណ្ដែតប្រទីតឡើយ កាលពីថ្ងៃទី១៨ ដល់២០ វិច្ឆិកាកន្លងមក។ តែយ៉ាងណា នៅតាមបណ្ដាខេត្តនីមួយៗ អាចរៀបចំការប្រណាំងទូក តាមប្រពៃណីបាន។



សូមអញ្ជើញទិដ្ឋភាពនៃការប្រណាំទូក និងការចូលរួមទស្សនារបស់ប្រជាពលរដ្ឋ នៅថ្ងៃទី១នេះ៖ 

 











Tag:
 ប្រណាំងទូក
  ខេត្តកណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com