COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Fauci ជំរុញឲ្យពលរដ្ឋអាម៉េរិកាំងដែលចាក់វ៉ាក់សាំងពីរដូសរួច ចាក់ដូសជំរុញ
28, Nov 2021 , 7:59 am        
រូបភាព
រូបឯកសារ៖ លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិនៃជំងឺឆ្លងនិងអាឡែកស៊ីរបស់សហរដ្ឋអាមេរិកថ្លែងនៅក្លឹបសេដ្ឋកិច្ចវ៉ាស៊ីនតោនអំពីជំងឺនានា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (AP)
រូបឯកសារ៖ លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិនៃជំងឺឆ្លងនិងអាឡែកស៊ីរបស់សហរដ្ឋអាមេរិកថ្លែងនៅក្លឹបសេដ្ឋកិច្ចវ៉ាស៊ីនតោនអំពីជំងឺនានា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (AP)
ដោយ: VOA
អ្នកជំនាញជំងឺឆ្លងកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានជំរុញឲ្យប្រជាពលរដ្ឋអាមេរិកាំងរាប់លាននាក់ដែលបានចាក់វ៉ាក់សាំង២ដូសប្រឆាំងនឹងជំងឺកូវីដ១៩រួចហើយ ចាក់ដូសជំរុញដើម្បី«ធ្វើឲ្យស្ថានភាពប្រព័ន្ធស៊ាំរបស់ពួកគេខ្ពស់បំផុត»។


រហូតមកទល់ពេលនេះ មនុស្ស៣៤,៥លាននាក់នៃអ្នកចាក់វ៉ាក់សាំងបាន២ដូសរួចចំនួន១៩៦លាននាក់នៅក្នុងសហរដ្ឋអាមេរិក បានទទួលការចាក់ដូសជំរុញ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិក បើទោះបីមនុស្សប្រហែល៦០លាននាក់នៅតែមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺដែលបណ្តាលមកពីវីរុសកូរ៉ូណាក៏ដោយ។

លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិនៃជំងឺឆ្លងនិងអាឡែកស៊ីរបស់សហរដ្ឋអាមេរិកនិងជាទីប្រឹក្សាកំពូលខាងវេជ្ជសាស្ត្ររបស់លោកប្រធានាធិបតី Joe Biden បានប្រាប់កម្មវិធី «This Week»នៃបណ្តាញទូរទស្សន៍ ABC ថា៖ «មិនមានការស្រពេចស្រពិលអំពីតម្រូវការនៃការចាក់ដូសជំរុញទេ ពីព្រោះតែការចុះខ្សោយបន្តិចម្តងៗនៃប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងលើកទីដំបូងនោះ។

លោកបាននិយាយទៀតថា ការចាក់ដូសជំរុញផ្តល់ឲ្យមនុស្សនូវរយៈពេលទប់ទល់នឹងជំងឺកាន់តែយូរឡើង ថ្វីបើគេមិនទាន់ដឹងច្បាស់ថាតើអ្នកដែលបានចាក់វ៉ាក់សាំងរួម អាចបន្តត្រូវការចាក់វ៉ាក់សាំងជារៀងរាល់៦ខែម្តងឬមួយឆ្នាំម្តងនៅថ្ងៃអនាគតក៏ដោយ។

គណៈកម្មការផ្តល់យោបល់ CDC កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបោះឆ្នោតដោយសំឡេងឯកឆន្ទដើម្បីឲ្យចាក់វ៉ាក់សាំង ដូសជំរុញបង្ការជំងឺកូវីដ១៩ ដល់អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅទាំងអស់។

ចំនួនករណីឆ្លងកូវីដបានកើនឡើងជាថ្មីនៅក្នុងសហរដ្ឋអាមេរិក ដោយមានការឆ្លងថ្មីជាង៩០.០០០ករណីបានត្រូវកត់ត្រាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះជារៀងរាល់ថ្ងៃ។ លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា ការកើនឡើងនេះត្រូវគេរំពឹងទុក ដោយសារពេលស៊ីតុណ្ហភាពកាន់តែត្រជាក់ឡើងនៅក្នុងរយៈពេលប៉ុន្មានខែនៃរដូវរងា មនុស្សកាន់តែច្រើនឡើងនឹងត្រូវបង្ខាំងខ្លួននៅក្នុងផ្ទះរបស់ពួកគេ៕


© រក្សាសិទ្ធិដោយ thmeythmey.com