កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Arsenal ឡើងទៅកៀក Top 4 ក្រោយឈ្នះ Newcastle ២-០
28, Nov 2021 , 9:48 am        
រូបភាព
Arsenal បានឡើងទៅកាន់ចំណាត់ថ្នាក់ទី៥ ក្រោយយកឈ្នះ Newcastle United ២-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី១៣ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា។


ក្រុមកាំភ្លើងធំបានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយសង្គ្រប់លើគូប្រជែង Newcastle តាំងពីនាទីដំបូង។ បើទោះនៅវគ្គទីមួយបញ្ចប់ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា ប៉ុន្តែ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta គ្រប់គ្រង់បាល់ដល់ទៅ៨០ភាគរយ និងស៊ុតចំគោលដៅដល់ទៅ៨លើក។

ចូលដល់តង់ទី២ នាទី៥៦ ខ្សែបម្រើ Bukayo Saka សម្រេចទីនាំមុខឱ្យ Arsenal មុនត្រូវប្តូរចេញដោយសាររបួសនៅ៨នាទីបន្ទាប់។ Gabriel Martinelli ដែលចូលជំនួសកីឡាករអង់គ្លេស Saka បន្ថែមគ្រាប់ទី២ ក្រោយប្តូរចូលបានតែ២នាទី។ ចប់ការប្រកួតកាំភ្លើងធំ ឈ្នះសារិកាព្រៃដែលទើបតែងតាំងគ្រូថ្មីលោក Eddie Howe ក្នុងលទ្ធផល ២-០។
ជ័យជម្នះនេះបានជួយ Arsenal កើន២៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៥ក្នុងតារាងលីគកំពូលអង់គ្លេសគិតត្រឹមសប្តាហ៍ទី១៣ ស្មើពិន្ទុ West Ham United ដែលស្ថិតនៅលេខ៤ តែទើបប្រកួត១២លើក។

Liverpool នៅតែរក្សាចំណាត់ថ្នាក់ទី២បណ្តោះអាសន្នដដែលក្រោយយកឈ្នះ Southampton ដល់ទៅ ៤-០។ ហង្សក្រហមចាញ់តែមួយលើកប៉ុណ្ណោះក្រោមថ្វីជើង West Ham ក្រៅពីនោះឈ្នះ៨ និងស្នើ៤ មាន២៨ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Chelsea ដែលសល់មួយប្រកួតក្នុងដៃ១ពិន្ទុ។

Aston Villa ឯណោះវិញក៏មិនធម្មតាដែរ ក្រោយដាក់លោក Steven Gerrard ជាអ្នកចាត់ការថ្មី។ Aston Villa បន្តឈ្នះពីរប្រកួតជាប់គ្នា ក្រោមការដឹកនាំរបស់ Gerrard ក្រោយរកបានជ័យជម្នះទី២លើក្រុម Crystal Palace ២-១។

ការប្រកួតដទៃទៀតសម្រាប់សប្តាហ៍ទី១៣ Brighton & Hove Albion ស្មើ ០-០ ជាមួយ Leeds United, Norwich City ០-០ Wolverhampton Wanderers៕


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com