កីឡាអន្តរជាតិ
អន្តរជាតិ
អស់គូប្រកួត! Alvarez ទំនងដំឡើងទៅគីឡូធ្ងន់ដើម្បីប៉ះ Fury ឬ Joshua
30, Nov 2021 , 8:29 am        
រូបភាព
Canelo Alvarez ដែលជាប់ជាកីឡាករប្រដាល់ទម្ងន់មធ្យមល្អបំផុតលើលោក អាចនឹងដំឡើងគីឡូទៅទម្ងន់ធ្ងន់ ដើម្បីជួបជាមួយ Tyson Fury និង Anthony Joshua។ នេះបើតាមការអះអាង​របស់លោក Eddie Hearn អ្នកផ្គូផ្គងកីឡាប្រដាល់សកលអាជីព ខណៈ Alvarez ស្ទើអស់គូប្រកួតនៅប្រភេទទម្ងន់មធ្យម។



កំពូលតារាប្រដាល់សញ្ជាតិម៉ិកស៊ិក ទើបក្រសោបយកបានខ្សែក្រវាត់ IBF super-middleweight ដោយផ្តួលកីឡាករអាម៉េរិក Caleb Plant ឱ្យសន្លប់នៅទឹកទី១១ កាលពីដើមខែវិច្ឆិកា នៅទីក្រុង Las Vegas សហរដ្ឋអាម៉េរិក។
 
ក្រៅពី IBF សព្វថ្ងៃ Alvarez ដែលផ្ដួលគូប្រកួតនៅប្រភេទទម្ងន់មធ្យមស្ទើរអស់ហើយនោះ គ្រង​ខ្សែ​ក្រវាត់​លំដាប់ពិភពលោកដូចជា​ WBA, WBC និង WBO ​ដើម្បីរូបគេ​ក្លាយ​ជា​អ្នក​ប្រដាល់ឆ្នើមបំផុត​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុងប្រភេទទម្ងន់មធ្យម ៧៦គីឡូក្រាម។
 
អ្នកប្រដាល់​វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​គ្រង​តំណែង​កំពូលៗ​ក្នុង​កម្រិត​ទម្ងន់​មធ្យម ក្រោមមធ្យម (ចន្លោះ៦៧ ទៅ៧១គីឡូក្រាម) និង​ទម្ងន់​ស្រាល រហូតពិបាករកដៃប្រកួតប្រកួតទៅហើយ។
 
ដោយសារពិបាករកដៃគូប្រកួតក្នុងប្រភេទទម្ងន់ទាំង៣ខាងលើ ស្ថាប័នគ្រប់គ្រងកីឡាប្រដាល់ពិភលោក (WBC) បាន​ស្នើ​ឱ្យ Alvarez តំឡើងគីឡូទៅ​ប្រភេទទម្ងន់ធ្ងន់ចាប់ពី៩១គីឡូក្រាមឡើង (Cruiserweight) ដើម្បីឱ្យរូបគេជូប​ម្ចាស់​ខ្សែ​ក្រវាត់ Ilunga Makabu។ Makabu អ្នកប្រដាល់កុងហ្គោ វ័យ៣៤ឆ្នាំ មានប្រវត្តិប្រកួត៣០លើក ឈ្នះ២៨ និងចាញ់តែពីរដងប៉ុណ្ណោះ។ នេះបើយោងតាមកាសែត express។
 
Eddie Hearn អ្នកផ្គូផ្គងកីឡាប្រដាល់អះអាងថា ប្រសិនបើ Alvarez ដែលមានប្រវត្តិប្រកួតចាញ់តែមួយលើកប៉ុណ្ណោះក្រោមកណ្តាប់ដៃ Floyd Mayweather ក្នុងចំណោមការប្រកួតទាំង៦០លើកអាចយកឈ្នះ Makabu នោះរូបគេនឹងត្រូវរៀបចំឱ្យជួបកំពូលកីឡាករប្រដាល់ទម្ងន់ធ្ងន់ Tyson Fury និង Anthony Joshua នៅជំនួបបន្ទាប់។ 
 
Fury អ្នកប្រដាល់អង់គ្លេសវ័៣៣ឆ្នាំ ប្រកួត៣២លើកមិនដែលចាញ់ ស្មើ១លើក។ Joshua វ័៣២ឆ្នាំ ជនជាតិអង់គ្លេសដូចគ្នាប្រកួត២៦លើក ឈ្នះ២៤ និងចាញ់២លើក៕

Tag:
 Canelo Alvarez
© រក្សាសិទ្ធិដោយ thmeythmey.com