កីឡាអន្តរជាតិ
អន្តរជាតិ
បង្ហាញខ្លួនប្រកួតដំបូង Ramos ថា Messi នឹងឈ្នះ Ballon d’Or ឆ្នាំនេះ
29, Nov 2021 , 10:59 pm        
រូបភាព
Paris Saint Germain យកឈ្នះក្រុមម្ចាស់ផ្ទះ Saint Etienne ដោយលទ្ធផល ៣-១ ក្នុងក្របខណ្ឌបារាំង Ligue ​1 សប្តាហ៍ទី១៥ នៅរាត្រីថ្ងៃទី២៨ខែវិច្ឆិកា។ កីឡាករខ្សែការពារ Sergio Ramos ដែលបានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ PSG ជាលើកដំបូង បានលើកសរសេរ Lionel Messi ។


 
៣គ្រាប់របស់ PSG រកបានដោយកីឡាករខ្សែការពារ Marquinhos ២គ្រាប់នៅនាទីទី៤៥+២ និង៩០+១ ខ្សែបម្រើ Angel Di Maria ១គ្រាប់នៅនាទីទី៧៩។ចំណែក Saint Etienne រកគ្រាប់នាំមុខនៅនាទីទី២៣ ដោយកីឡាករ Denis Bouanga។ តារាឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីទាំងបីគ្រាប់។ 
 
Sergio Ramos ដែលបង្ហាញខ្លួនក្នុងប្រកួតលើកដំបូងសម្រាប់ PSG បានសរសេរមិត្តរួមក្រុម Messi  មិនដាច់ពីមាត់រហូតនិយាយថា Messi នឹងឈ្នះ Ballon d’Or ឆ្នាំនេះថែមទៀត។
 
«គេគឺជាកីឡាករម្នាក់ដែលល្អ ហើយខ្ញុំគិតថាគេគឺជាកីឡាករម្នាក់ដែលតែងតែបង្កើតអ្វីដែលប្លែកៗខុសពីអ្នកដទែ មិនតែប៉ុណ្ណោះក្រុមរបស់យើងពិតជាមានសំណាងដែលមានកីឡាករឆ្នើមដូចរូបគេ។» Ramos បាននិយាយប្រាប់ទូរទស្សន៍ ESPN ៕

Tag:
 PSG
  Sergio Ramos
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com