កីឡាអន្តរជាតិ
ជាតិ
Man Utd តែងតាំងលោក Rangnick ដែលលេងដាក់សម្ពាធគូប្រជែង ជាគ្រូបណ្ដោះអាសន្ន ៦ខែ
29, Nov 2021 , 8:40 pm        
រូបភាព
Manchester United បានតែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការបណ្ដោះអាសន្នក្នុងកិច្ចសន្យារយៈពេល ៦ ខែជាផ្លូវការ។  លោក Rangnick នឹងក្លាយជាទីប្រឹក្សាផ្នែកកីឡារបស់ក្លឹបរយៈពេល២ឆ្នាំ ក្រោយពីចប់កុងត្រាជាអ្នកចាត់ការបណ្ដោះអាសន្ននេះ។

 
លោក Rangnick បាននិយាយថា លោកពិតជារំភើបដែលបានចូលរួមជាមួយ Manchester United។ លោកចង់ជួយឱ្យក្លឹបទទួលបានជោគជ័យនារដូលកាលនេះ។ លោក Rangnick ក៏មានបំណងធ្វើជាអ្នកចាត់ការក្លឹបរយៈពេលយូរផងដែរ បើសិនជាលោកទទួលបានលទ្ធផលល្អក្នុងរដូវកាលនេះ។
 
«ក្រុមពោរពេញដោយទេពកោសល្យ និងមានតុល្យភាពនៃយុវជន និងបទពិសោធ។ រាល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំរយៈពេល ៦ខែខាងមុខ នឹងជួយកីឡាករទាំងនេះបំពេញសក្តានុពលរបស់ពួកគេ ទាំងបុគ្គល និងក្រុម»។ នេះជាអះអាងរបស់លោក Rangnick តាមរយៈសេចក្ដីប្រកាសជាផ្លូវការរបស់ក្លឹប Man Uth។ 
 
Rangnick សញ្ជាតិអាល្លឺម៉ង់ ធ្លាប់ដឹកនាំ Schalke 04 នៅឆ្នាំ២០១១ ដើម្បីឈ្នះជើងឯក German Cup មុនពេលទៅចូលរួមជាមួយ RB Leipzig និងជួយក្រុមឡើងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០១៩។ ពេលដឹកនាំនៅអាល្លឺម៉ង់ លោក និយមប្រើទម្រង់៤-២-២-២ ដែលផ្ដោតលើការដាក់សម្ពាធគូប្រជែង ហើយវាយបកលឿន៕
 

Tag:
 Rangnick
  Man Uth
© រក្សាសិទ្ធិដោយ thmeythmey.com