COVID-19
ជាតិ
ដើម្បីទប់ស្កាត់អូមីក្រុង កម្ពុជាហាមឃាត់អ្នកដំណើរពី១០ប្រទេសនៅទ្វីបអាហ្វ្រិក
30, Nov 2021 , 7:59 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីសម្រេចពីការហាមឃាត់អ្នកដំណើរ ឬអ្នកដែលធ្លាប់បានឆ្លងកាត់ទាំងផ្លូវគោក និងផ្លូវអាកាស ពីប្រទេសនៅទ្វីបអាហ្វ្រិកចំនួន១០។

 
ការសម្រេចកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានការឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺដើម្បីទប់ស្កាត់ការរាលដាលវីរុសបំប្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា អូមីក្រុង (Omicron) ដោយអង្គការសុខភាពពិភពលោក (WHO) បង្ហាញពីការព្រួយបារម្ភ។
 
ប្រទេសទាំង១០នោះរួមមានបុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ូសំប៊ិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង, ស៊ីមបាវ៉េ, ម៉ាឡាវី, អង់ហ្គោឡា និងសំប៊ី។ អ្នកដែលធ្វើដំណើរ ឬមានប្រវត្តិឆ្លងកាត់ប្រទេសទាំងនេះ ក្នុងអំឡុង៣សប្តាហ៍មុន ត្រូវផ្អាកចូលកម្ពុជាមួយរយៈ រហូតដល់មានការសម្រេចជាថ្មី៕
 

Tag:
 អូមីក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com