ជាតិ
ព្រះរាជសារ រំលឹកពីព្រះគុណបំណាច់ សម្តេចក្រុមព្រះក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ
30, Nov 2021 , 10:40 am        
រូបភាព
សម្តេចព្រះមហាក្សត្រី នាពេលយាងសួរសុខទុក្ខសម្តេចក្រុមព្រះ កន្លងមក។ ព្រះឆាយាលក្ខណ៍ឯកសា
សម្តេចព្រះមហាក្សត្រី នាពេលយាងសួរសុខទុក្ខសម្តេចក្រុមព្រះ កន្លងមក។ ព្រះឆាយាលក្ខណ៍ឯកសា
ដោយ: ថ្មីៗ
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា បានផ្ញើព្រះរាជសារថ្វាយទៅព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ និងព្រះបុត្រា ព្រះបុត្រី ទាំងអស់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយព្រះអង្គទាំងទ្វេ សម្តែងនូវព្រះហឫទ័យសោកស្ដាយចំពោះការយាងចូលព្រះទិវង្គតនៃសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។



«ការយាងចូលព្រះទិវង្គតនៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះបិតាដ៏ល្អប្រពៃមួយព្រះអង្គដែលជាទីគោរពស្រឡាញ់នៃព្រះបុត្រា ព្រះបុត្រី ព្រមទាំងព្រះញាតិវង្សានុវង្ស និងញាតិមិត្តទាំងពួង»។ នេះជាព្រះរាជចំណាររបស់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ក្នុងព្រះរាជសារដាច់ដោយឡែក។

សម្រាប់ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះនរោត្តម មុនិនាថ សីហនុ ការយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ ជាការបាត់បង់ព្រះឥស្សរជនដ៏ប្រពៃមួយព្រះអង្គ ដែលមានស្នាព្រះហស្ត និងព្រះគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ៕


Tag:
 សម្តេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com