COVID-19
ជាតិ
លោក ឃួង ស្រេង ​​អនុញ្ញាតឲ្យអាជីវកម្ម​ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដំណើរការឡើងវិញហើយ
30, Nov 2021 , 11:20 am        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ចេញសេចក្តី​សម្រេចអនុញ្ញាតឲ្យ​បើកដំណើរ​ការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក​ នៅ​រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ តាមគម្លង​ប្រក្រតីភាពថ្មី។ តាមសេចក្តីសម្រេចថ្មីនេះ មានន័យថា អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក មិនចាំបាច់រង់ចាំ​រហូតដល់ក្រោយថ្ងៃទី​៥ ខែធ្នូ នោះឡើយ។



ក្នុងសេចក្តីសម្រេចរបស់ខ្លួន អភិបាលរាជធានីភ្នំពេញ បាន​ប្រាប់ទៅ​ម្ចាស់ទីតាំង និងម្ចាស់អាជីវកម្មពាក់ព័ន្ធទាំងនោះ ឲ្យ​ចាត់តាំងបុគ្គលិកប្រចាំការមុខ​ច្រកចេញចូល​ដើម្បី​ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង និងការអនុវត្ត​វិធានការសុខាភិបាល​ផ្សេងៗ។

ចំពោះករណីល្មើស រដ្ឋបាល​នឹងចាត់វិធានការ​ដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត​ និងឈានដល់ការ​បិទទីតាំងទាំងស្រុង។ រីឯបុគ្គលល្មើស នឹង​ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល ច្បាប់ រួម​ទាំងការផ្សព្វផ្សាយ​ជាសាធារណៈ​ចំពោះ​បុគ្គលល្មើសទាំងនោះ។

សេចក្តី​សម្រេច​របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ត្រូវចាត់ទុក​ជានិរាករណ៍៕​

© រក្សាសិទ្ធិដោយ thmeythmey.com