COVID-19
ជាតិ
COVID-19៖ ឆ្លងថ្មី២២នាក់ ស្លាប់៥នាក់ និង​សះស្បើយ១៩នាក់
30, Nov 2021 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ
លទ្ធផលតេស្តពីម៉ាស៊ីន PCR បាន​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២២នាក់បន្ថែមទៀតនៅកម្ពុជា។ នេះបើយោងតាម​របាយការណ៍ក្រសួងសុខាភិបាល នា​ថ្ងៃទី៣០ ខែវិច្ឆិកា។



ក្នុងចំណោម​ករណីថ្មីទាំង​២២ មាន​១៩នាក់ឆ្លងក្នុងសហគមន៍ និង​៣នាក់មកពីបរទេស។ ដោយឡែក​ ក្នុងចំណោមអ្នកស្លាប់​៥នាក់ មាន​៣នាក់ មិនបានចាក់វ៉ាក់សាំង។

គិតត្រឹមថ្ងៃទី​៣០ ខែវិច្ឆិកា នេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ១២០ ១៣៤នាក់ សះស្បើយ​១១៦ ៥០៧នាក់ និង​ស្លាប់​២៩៤០នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com