កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំឡើងវិញ ក្រោយខនខានមួយឆ្នាំ ដោយសារកូវីដ-១៩
30, Nov 2021 , 6:59 pm        
រូបភាព
លោក Pierre Yves Catry ស្ថាបនិកប្រណាំងកង់ភ្នំ រៀបចំការប្រកួតប្រណាំងកង់មួយ ដើម្បីឲ្យកីឡាករ និងកីឡាការិនីជម្រើសជាតិ អាចដកស្រង់បទពិសោធន៍ និងបង្កើនបច្ចេកទេស
លោក Pierre Yves Catry ស្ថាបនិកប្រណាំងកង់ភ្នំ រៀបចំការប្រកួតប្រណាំងកង់មួយ ដើម្បីឲ្យកីឡាករ និងកីឡាការិនីជម្រើសជាតិ អាចដកស្រង់បទពិសោធន៍ និងបង្កើនបច្ចេកទេស
លោក Pierre Yves Catry ស្ថាបនិកប្រណាំងកង់ភ្នំ រៀបចំការប្រកួតប្រណាំងកង់មួយ ដើម្បីឲ្យកីឡាករ និងកីឡាការិនីជម្រើសជាតិ អាចដកស្រង់បទពិសោធន៍ និងបង្កើនបច្ចេកទេស ត្រៀមចូលរួមប្រកួតប្រជែង មេដាយនៅស៊ីហ្គេម នៅប្រទេសវៀតណាម និងស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការៀបចំប្រណាំងនេះ ត្រូវបានរៀបចំនៅទីតាំងភូមិសាស្រ្តរាជធានីភ្នំពេញ និងកំពង់ស្ពឺ ។



លោក Pierre Yves Catry បានបង្កើតព្រឹត្តិការណ៍ប្រណាំងកង់ Mountain Bike Series នៅកម្ពុជា ប្រហែលជា១០ឆ្នាំហើយ គិតតាំងពីឆ្នាំ២០១១ ដល់ ២០២១។ តាមរយៈព្រឹត្តិការណ៍មួយនេះ បានបើកឱកាស និងជួយឲ្យកីឡាករ និងកីឡាការីនី ទទួលបានបទពិសោធន៍ និងបច្ចេកទេស។ ជាពិសេសកីឡាករខ្លះ ក៏ទទួលបានចូលរួមបង្ហាញខ្លួនលើឆាកអន្ដរជាតិផងដែរ ។
 
ការប្រណាំងកង់ភ្នំនេះ ត្រូវបានខកខានមួយឆ្នាំមកហើយ ដោយសារតែវិបត្តិកូវីដ-១៩ ។ សម្រាប់ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ គណៈកម្មការរៀបចំការប្រកួត សម្រេចរៀបចំតែ៣ជុំតែប៉ុណ្ណោះ ដើម្បីបង្រួមការប្រកួត និងទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ចំពោះជុំទី១ កាលពី​​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រកួតនៅទីលានភ្នំជាល ខេត្តកំពង់ស្ពឺ, ជុំទី២ នៅព្រែកលៀប រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ និងទី៣ កំពូលភ្នំគីរីរម្យ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ខាងមុខ ។
 
តែទោះបីជាយ៉ាងនេះក្តី អ្នកចូលរួមប្រណាំងកង់ Mountain Bike Series ច្រើនលើសការរំពឹងទុក នៅក្នុងទីលានភ្នំជាល ខេត្តកំពង់ស្ពឺ កាលពីជុំទីមួយ ។ អ្នកចូលរួមប្រកួត មាន៤៧៨នាក់  ច្រើនជាងឆ្នាំ២០១៩ ដែលមានចំនួនសរុប ៣៥០នាក់ ។ នេះបញ្ជាក់ឲ្យឃើញថា ចំនួននៃអ្នកដែលចូលចិត្ត កីឡាទោចក្រយាន្ត មានការកើនឡើង បើទោះជាខកខាន ដោយបញ្ហាកូវីដ១៩ ក៏ដោយ ៕

Tag:
 កីឡាប្រណាំងកង់
© រក្សាសិទ្ធិដោយ thmeythmey.com