កីឡាអន្តរជាតិ
អន្តរជាតិ
PSG៖ Neymar ត្រូវអវត្តមាន៨សប្តាហ៍ដោយសាររបួសសរសៃកជើង
30, Nov 2021 , 3:30 pm        
រូបភាព
រូបភាព៖Marca
រូបភាព៖Marca
កីឡាករខ្សែប្រយុទ្ធ Neymar JR របស់ក្លិបអ្នកមានបារាំង Paris Saint Germain នឹងត្រូវអវត្តមានពីការប្រកួតដល់ទៅ៨សប្តាហ៍បន្ទាប់ពីបានរងរបួសសរសៃកជើងអំឡុងពេលប្រកួតជាក្រុម Saint Etienne នាថ្ងៃទី២៨ ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់ពីក្លិបរបស់បារាំងមួយនេះ។



កីឡាករវ័យ២៩ឆ្នាំសញ្ជាតិប្រេស៊ីល ត្រូវបានសែងចេញពីលានភ្លាមៗក្រោយរងរបួសធ្ងន់ធ្ងររហូតមិនអាចបន្តការប្រកួតបានទៀត។ ក្លិប PSG ក៏បានបញ្ជាក់ថា Neymar ក៏ត្រូវអវត្តមានចំនួន៨ប្រកួតទាំងការប្រកួតនៅក្របខណ្ឌ Ligue 1 និង UEFA Champions League ផងដែរ។
 
«លទ្ធផលនៃការពិនិត្យបានបញ្ជាក់ឱ្យដឹងថា Neymar បានរងរបួសគ្រិចកជើងខាងឆ្វេង ហើយសរសៃកជើងរបស់គេរងការប៉ះទង្គិចខ្លាំង។» នេះបើតាមការអះអាងរបស់ក្លិប PSG នាថ្ងៃទី២៩ ខែវិច្ឆិកា។ 
 
ក្លិបអ្នកមានបារាំងមួយនេះក៏បន្ថែមដែរថា ព័ត៌មានអំពីខ្សែប្រយុទ្ធ Neymar នឹងបន្តធ្វើបច្ចុប្បន្នភាពបន្តទៀតក្នុងរយៈពេល ៧២ម៉ោង៕ 

Tag:
 Neymar JR
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com