កីឡាអន្តរជាតិ
អន្តរជាតិ
Club World Cup៖ ជើងឯកទ្វីប Chelsea រង់ចាំក្រុមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
01, Dec 2021 , 8:29 am        
រូបភាព
ក្រុមតោខៀវ Chelsea ម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League ឆ្នាំ២០២១ អង្គុយកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup ជាស្រេច ដោយ រង់ចាំការប្រកួតជម្រុះរវាងក្រុមដែលមកពីទ្វីប៣ផ្សេងគ្នាទៀត។



ការប្រកួត FIFA Club World Cup ឆ្នាំ២០២១ នឹងត្រូវប្រកួតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២២ ខាងមុខនៅអេមីរ៉ាតអារ៉ាប់រួម។ ក្រុមដែលជាម្ចាស់ជើងឯកទ្វីបទាំង៧ ដែលរួមមានChelsea, Al Jazira, Auckland City, Al Ahly SC, Al Hilal SFC, CF Monterrey, SE Palmeiras ប្រកួតគ្នាដើម្បីក្លាយជាម្ចាស់ជើងឯកកំពូលពិភពលោកនៃពានរង្វាន់របស់ FIFA មួយនេះ។
 
វគ្គជម្រុះជុំទី១ ជាការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Al Jazira និង Auckland City ម្ចាស់ពាន OFC Champions League 2021 តំណាងអូសេអានី។ ក្រុមដែលឈ្នះវគ្គជម្រុះជុំទី១នេះ នឹងត្រូវបន្តដំណើរទៅជួបក្រុម Al Hilal SFC ដែលជាម្ចាស់ពានទ្វីបអាស៊ី AFC Champions League 2021 នៅវគ្គជម្រុះជុំទី២។ 


 
តោខៀវ Chelsea ត្រូវអង្គុយកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយរង់ចាំក្រុមឈ្នះពីការប្រកួតជម្រុះជុំទី២ រវាង Al Hilal SFC និងក្រុមឈ្នះវគ្គជម្រុះជុំទី១។
 
ចំណែកក្រុម SE Palmeiras ម្ចាស់ពានទ្វីបអាមេរិកខាងត្បូង Copa Libertadores 2021 ត្រូវអង្គុយកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ហើយរង់ចាំក្រុមឈ្នះរវាងការប្រកួតក្រុម Al Ahly SC ម្ចាស់ពានទ្វីបអាហ្រ្វិក CAF Champions League 2021 ប្រកួតជម្រុះជាមួយក្រុម CF Monterrey ជាម្ចាស់ពាន CONCACAF Champions League 2021៕

Tag:
 FIFA Club World Cup
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com