កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូអាស៊ីទម្លាក់អ៊ីតាលីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Davis Cup 2021
30, Nov 2021 , 5:59 pm        
រូបភាព
ក្រូអាស៊ីក្លាយជាក្រុមដំបូងដែលបានឈានជើងចូលទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយទម្លាក់ក្រុមអ៊ីតាលីក្នុងពានរង្វាន់ប្រកួតវាយកូនបាល់ពិភពលោក Davis Cup 2021 នៅទីក្រុងទូរីនថ្ងៃទី ២៩ ខែវិច្ឆិកា។



ក្រូអាស៊ីដែលមានកីឡាករ Nikola Mektic និងកីឡាករ Mate Pavic បានបំបាក់គូប្រកួត Fabio Fognini និង Jannak Sinner របស់អ៊ីតាលីដោយលទ្ធផល ២សិតទល់នឹង១សិតនៅវគ្គ៨ក្រុមចុងក្រោយ។ កីឡាករដៃគូលំដាប់លេខ១ពិភពលោក Mektic និង Pavic បានបង្ហាញទេពកោសល្យអស្ចារ្យបានវាយបកឈ្នះលើអ៊ីតាលី២សិតផ្ទួនៗដោយពិន្ទុ ៦-៣ ៦-៤។ ចំណែកសិតទី១ កីឡាករ Sinner និង Fognini របស់អ៊ីតាលីយកឈ្នះដោយពិន្ទុ ៦-៣។
 
ក្រូអាស៊ីត្រូវរង់ចាំប្រកួតជាមួយក្រុមដែលឈ្នះការប្រកួតរវាងស៊ែប៊ី និងកាហ្សាក់ស្ថាននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុងម៉ាឌ្រីដនាថ្ងៃទី៥ ខែធ្នូរខាងមុខ។
ចំណែកអេស្ប៉ាញម្ចាស់ជើងឯកឆ្នាំ ២០១៩ បានធ្លាក់ចេញពីការប្រកួតវាយកូនបាល់ពិភពលោកដោយចាញ់ក្រោមថ្វីដៃរបស់រុស្ស៊ីត្រឹមវគ្គ ១៦ក្រុម៕

Tag:
 Davis Cup Finals 2021
© រក្សាសិទ្ធិដោយ thmeythmey.com