កីឡាអន្តរជាតិ
អន្តរជាតិ
FIFA សាកល្បងបច្ចេកវិទ្យាចាប់ offside ពាក់កណ្តាលស្វ័យប្រវត្តិនៅ Arab Cup
01, Dec 2021 , 9:29 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងសាកល្បងបច្ចេកវិទ្យាចាប់បាល់ក្រៅល្បែង (offside) នៅក្នុងការប្រកួតពានរង្វាន់ FIFA Arab Cup ឆ្នាំ២០២១ នៅកាតា។


 
បច្ចេកវិទ្យា offside ពាក់កណ្តាលស្វ័យប្រវត្តិ ត្រូវសហការជាមួយប្រព័ន្ធជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) ហើយបញ្ជូនទៅមន្ត្រីអាជ្ញាកណ្តានៅទីលានមុនសម្រេចចុងក្រោយកញ្ចែ ឬក៏អត់។
 
លោក Johannes Holzmueller នាយកបច្ចេកវិទ្យាបាល់ទាត់របស់ FIFA អះអាងនៅថ្ងៃទី៣០ ខែវិច្ឆិកា ថាស្ថាប័នលោកនឹងដំឡើងកាមេរ៉ានៅក្រោមដំបូលនៃកីឡដ្ឋាននីមួយៗ។ ទិន្នន័យតាមដានលើកីឡាករនឹងស្រង់ចេញពីវីដេអូហើយផ្ញើទៅកាន់បន្ទប់ប្រតិបត្តិការ។ ប្រព័ន្ធនេះនឹងគណនាដោយស្វ័យប្រវត្តិរវាងអ្នកបញ្ជូនបាល់ និងអ្នកទទួល ដោយធៀបជាមួយខ្សែបន្ទាត់ដើម្បីដឹងថាបាល់ offside ឬក៏អត់ភ្លាមៗតែម្តង។
 
បច្ចេកវិទ្យា offside ពាក់កណ្តាលស្វ័យប្រវត្តិ នឹងដាក់ឱ្យប្រើសប្រាសសាកល្បងនៅ FIFA Arab Cup ឆ្នាំ២០២១ ដែលនឹងរៀបចំឡើងនៅប្រទេសកាតាចាប់ពីឆ្នាំទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូ។
 
FIFA Arab Cup មានការចូលរួមប្រកួតប្រជែងពីក្រុមជម្រើសជាតិនៅតំបន់អារ៉ាប់ចំនួន១៦ក្រុម ដោយចែកចេញជា៤ពូល ក្នុងមួយពួលមាន៤ក្រុម។ ពូល A មានម្ចាស់ផ្ទះកាតា ជាមួយអ៊ីរ៉ាក់ អូម៉ង់ និងបារ៉ែន។ ពូល B មានទុយណេស៊ី អេមីរាតអារ៉ាប់រួម ស៊ីរី និងម៉ូរីតានី។ ពូល C មាន ម៉ារ៉ុក អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងប៉ាឡេស្ទីន។ ពូល D មាន អាល់ហ្សេរី អេហ្ស៊ីប លីបង់ និងស៊ូដង់៕

Tag:
 FIFA Arab Cup
© រក្សាសិទ្ធិដោយ thmeythmey.com