ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! គន្លឹះប្រើប្រាស់ “រមៀត” ព្យាបាល ជំងឺហើមដៃ ហើមជើង
30, Nov 2021 , 10:59 pm        
រូបភាព
អាការៈហើមដែលលេចឡើងក្នុងរាងកាយក្រោយពេលរងរបួសណាមួយ ឬដោយសារមានការរលាកក្នុងរាងកាយត្រូវបានគេហៅថា ជំងឺហើម Edema។ ជាធម្មតាវាតែងកើតឡើងដោយសារការប្រមូលផ្ដុំសារធាតុរាវលើសកម្រិតក្នុងជាលិកានិងជះផលប៉ះពាលលើផ្នែកផ្សេងៗនៃរាងកាយជាពិសេសដៃ និងជើងដែលមានឈ្មោះក្នុងវេជ្ជសាស្ត្រហៅថា ជំងឺ peripheral edema ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយព្យាបាលជំងឺនេះ ៖

 
១. រមៀត
 
ជាប្រភពដ៏ប្រសើរនៃសមាសធាតុមួយប្រភេទហៅថា curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងបន្សាបជាតិពុល។ ជាលទ្ធផលជួយក្នុងការព្យាបាលអាការៈហើមនិងការឈឺចាប់ដោយសារជំងឺហើម edema។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ឬទឹកដោះគោក្ដៅមួយកែវ។ កូរឱ្យសព្វ សឹមទទួលទានភ្លាមៗទាន់ក្ដៅឧណ្ហៗ។ អ្នកក៏អាចលាយម្សៅរមៀត ១ស្លាបព្រាកាហ្វេជាមួយទឹកធម្មតាពី ២ ទៅ ៣ដំណក់ឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកសឹមលាបលើផ្នែកនៃរាងកាយដែលមានបញ្ហាហើម។ អនុវត្តរូបមន្តនេះរាល់ព្រឹកនិងយប់រហូតដល់ជាសះស្បើយ។
 
២. តែបៃតង
 
មានលក្ខណៈសម្បត្តិបញ្ចុះទឹកនោមដែលជួយក្នុងការបំលែងសារធាតុរាវដែលលើសក្នុងរាងកាយ។ ជាលទ្ធផលជួយព្យាបាលជំងឺហើម Edema។ ​អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹក ១ពែងដោយយកទៅដាក់ដាំឱ្យពុះ។ ទុកឱ្យចុះត្រជាក់បន្តិចសិន សឹមបន្ថែមទឹកឃ្មុំបន្តិចចូលបង្កើនរសជាតិ។ ទទួលទានឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
 
៣. ទឹកផ្លែម្នាស់ស្រស់
 
ជាប្រភពនៃសមាសធាតុ bromelain ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ ជាលទ្ធផលជួយព្យាបាលជំងឺហើម edema និងរោគសញ្ញាផ្សេងទៀតនៃជំងឺនេះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកម្នាស់ស្រស់ឱ្យបាន ១កែវក្នុងមួយថ្ងៃជាការស្រេច។ អ្នកក៏អាចកិនផ្លែម្នាស់លាយទឹកមុននឹងទទួលទានផងដែរ។
 
៤. ទឹកខ្មេះផ្លែប៉ោម
 
មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជាប្រភពនៃជាតិប៉ូតាស្យូម។ ជាលទ្ធផលជួយបន្ថយការស្តុកសារធាតុរាវ ខណៈដែលលក្ខណៈសម្បត្តិប្រឆាំងការរលាកនៃទឹកខ្មេះផ្លែប៉ោមអាចជួយព្យាបាលស្បែកដែលរលាក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ពែងជាមួយទឹកក្ដៅឧណ្ហៗ ២ពែងឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមត្រាំក្រណាត់ស្អាតមួយក្នុងទឹកល្បាយនិងពូតទឹកចេញខ្លះ រួចដាក់រុំជុំវិញផ្នែកនៃរាងកាយដែលហើម។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមអនុវត្តសារឡើងវិញដោយប្រើទឹកត្រជាក់ជាមួយទឹកខ្មេះផ្លែប៉ោមម្ដង។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃរហូតជាសះស្បើយ។
 
៥. ស្អំត្រជាក់ ឬក្ដៅ
 
ការស្អំកម្ដៅជួយបង្កើនចរន្តឈាមរត់ទៅកាន់ផ្នែកនៃរាងកាយដែលទទួលរងផលប៉ះពាល់។ ជាលទ្ធផលជួយកាត់បន្ថយការឈឺចាប់ និងការរលាកផ្សាភ្ជាប់ជំងឺហើម edema។ ក៏ដូចគ្នានេះដែរ ការស្អំត្រជាក់ជួយផ្ដល់ភាពស្ពឹកដល់តំបន់ដែលទទួលរងផលប៉ះពាល់ ហើយកាត់បន្ថយការហើមនិងរលាក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ក្រណាត់ស្អាតមួយក្នុងទឹកក្ដៅ និងរុំជុំវិញកន្លែងដែលហើម។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមអនុសារឡើងវិញជាមួយទឹកត្រជាក់ម្ដង។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
 
៦. តែខ្ញី
 
មានផ្ទុកសមាសធាតុ zingerone ដែលជួយព្យាបាលជំងឺហើម Edema។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ញីប្រវែង ២.៥សង់ទីម៉ែត្រជាចំណិតតូចៗ រួចដាំក្នុងទឹកក្ដៅ ១ពែង។ ត្រងកាកចេញ សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។ ជំនួសម្យ៉ាងទៀតអ្នកអាចលាយខ្ញីម៉ដ្ឋ ឬម្សៅខ្ញី ១ស្លាបព្រាកាហ្វេជាមួយទឹកដោះគោក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានម្ដងក្នុងមួយថ្ងៃ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ។ វាមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹងប៉ុណ្ណោះ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការអនុវត្តតាមអត្ថបទខាងលើនោះទេ។ សូមបញ្ជាក់ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីទទួលការពិនិត្យនិងព្យាបាលបានត្រឹមត្រូវ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com