កីឡាអន្តរជាតិ
អន្តរជាតិ
Carrick នឹងបន្តដឹកនាំ Man Utd តទល់ Arsenal ខណៈ Rangnick កំពុងរង់ចាំទិដ្ឋាការការងារ
02, Dec 2021 , 8:29 am        
រូបភាព
លោក Ralf Rangnick អ្នកចាត់ការបណ្តោះអាសន្ន Manchester United នឹងមិនទាន់អាចមកដឹកនាំក្រុមប្រកួតទល់ជាមួយ Arsenal នៅថ្ងៃទី២ខែធ្នូ បាននៅឡើយដោយលោកមិនទាន់ធ្វើទិដ្ឋាការការងាររួចរាល់។ លោក Michael Carrick ត្រូវដឹកនាំក្រុមបិសាចក្រហមបន្ត។ នេះបើតាមការប្រកាសរបស់ក្លិបថ្ងៃទី៣០ ខែធ្នូ។



ក្លិបបិសាចក្រហម Man UTD ទើបតែងតាំងលោក Ralf Rangnick នៅថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងនាមជាអ្នកចាត់ការទូទៅបណ្តោះអាសន្នរហូតដល់ចប់រដូវកាលក្រោយពីក្លិបរបស់អង់គ្លេសមួយនេះបានចែកផ្លូវគ្នាជាមួយលោក Solskjaer។ លោក Ralf Rangnick វ័យ៦៣ឆ្នាំ នឹងទទួលបានតួនាទីជាទីប្រឹក្សារបស់ក្លិបរយៈពេល២ឆ្នាំទៀតក្រោយចប់រដូវកាល។
 
«Rangnick ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្ននាថ្ងៃចន្ទ ប៉ុន្តែខណៈពេលនេះក្លិបកំពុងតែអនុវត្តតាមដំណើរការការធ្វើទិដ្ឋាការការងារ ដូច្នេះលោក Carrick នឹងត្រូវបន្តដឹកនាំក្រុមបន្តទៀតនៅពេលនេះ។» ក្លិប Man Utd សរសេរនៅលើគេហទំព័រផ្លូវការ។
 
២ប្រកួតក្រោមការដឹកនាំរបស់លោក Carrick បិសាចក្រហមបានយកឈ្នះលើក្រុម Villarreal ២-១ និងស្មើ ១-១ ជាមួយក្រុមតោខៀវ Chelsea។ ឆ្លងកាត់១៣ប្រកួតនៃ Premier League បិសាចក្រហមកំពុងតែឈរលេខ ៨ មាន១៨ពិន្ទុ៕

Tag:
 Michael Carrick
  Arsenal
  Manchester United
  Ralf Rangnick
© រក្សាសិទ្ធិដោយ thmeythmey.com