កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្រ្តីអូស្រ្តាលីថា ច្បាប់ចាក់វ៉ាក់សាំងមិនមែនជាការគំរាម Djokovic ឡើយ
01, Dec 2021 , 5:30 pm        
រូបភាព
ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ​-១៩ សម្រាប់ការប្រកួត Australia Open’s ដើម្បីការពារដល់សហគមន៍តែប៉ុណ្ណោះ មិនមែនគំរាមកំហែងដល់ Djokovic នោះទេ។ នេះបើតាម មន្រ្តីកីឡាអូស្រ្តាលី នាថ្ងៃទី១ ឆ្នូ។



អ្នករៀបចំការប្រកួតពានរង្វាន់ Grand Slam លើកដំបូងនាដើមឆ្នាំ ២០២២ បាននិយាយថា កីឡាករវាយកូនបាល់ទាំងអស់ គួរតែចាក់វ៉ាក់សាំង ដើម្បីចូលរួមប្រកួតក្នុងប្រទេសអូស្រ្តាលី។ បើតាមការរិះគន់ពីសំណាក់ឳពុករបស់ Djokovic លោក Srdjan Djokovic ថា ច្បាប់ចាក់វ៉ាក់សាំងដូចជាការគំរាមកំហែងដល់ Djokovic រូបគេក៏មិនទៅប្រកួតឡើយ បើគ្មានករណីលើកលែង។
 
ឆ្លើយតបទៅនឹងការរិះគន់នេះ លោក Martin Pakula មន្រ្តីផ្នែកកីឡាប្រចាំរដ្ឋ Victoria ថា វ៉ាក់សាំងបានត្រៀមរួចរាល់ហើយ សម្រាប់ចាក់ជូនកីឡាករ និងកីឡាការិនី ដែលត្រូវមកប្រកួត។
 
«ប្រសិនបើអ្នកបានទៅទស្សនាកីឡាករវាយកូនបាល់អន្តរជាតិផ្សេង ឬទៅទស្សនាការប្រកួតកីឡាដទៃទៀត ពួកគេគឺសុទ្ធសឹងតែមានការទទួលខុសត្រូវ សម្រាប់ការពារសុវត្តិភាពសហគមន៍របស់ពួកគេ។ ពួកគេនឹងទទួលអ្នកតាមរបៀបនិងទម្លាប់ ដែលសហគមន៍របស់គេតែងតែធ្វើសម្រាប់ស្វាគមន៍អ្នក។វាមិនមែនជាការគំរាមកំហែងឡើយ វាគ្រាន់តែជាការធានាឱ្យបាននៅសុវត្ថិភាពដល់សហគមន៍។»លោក Pakula ប្រាប់ Australia Media។
 
Djokovic ដែលឈ្នះពានរង្វាន់ Grand Slam ៩ដងនៅប្រទេសអូស្រ្តាលីបូករួមទាំងក្នុងឆ្នាំ២០២១ នេះ ។ រូបគេក៏បានក្លាយជាកីឡាករដែលឈ្នះ Grand Slam ២០ដងស្មើ Rafa Nadal និង Roger Federerដែរ។ Djokovic បានបដិសេធមិនព្រមចាក់វ៉ាក់សាំងជាដាច់ខាត់ ដោយអះអាងថា វាជារឿងផ្ទាល់ខ្លួនរបស់លោក៕

Tag:
 Navak Djokovic
 Tennis
© រក្សាសិទ្ធិដោយ thmeythmey.com