កីឡាអន្តរជាតិ
អន្តរជាតិ
Tiger Wood ចង់វិលត្រលប់ទៅការប្រកួតវាយកូនហ្គោលវិញ នៅឆ្នាំ២០២២
02, Dec 2021 , 9:29 am        
រូបភាព
Tiger Wood កីឡាករវាយកូនហ្គោល លំដាប់ពិភពលោកថា ចង់វិលត្រលប់ទៅកាន់ការប្រកួតអាជីពឡើងវិញ នៅឆ្នាំ២០២២ខាងមុខ ក្នុងកម្មវិធី Britain Open Championship នៅទីក្រុង Andrew ប្រទេសអង់គ្លេស។


Tiger Wood ធ្លាប់ជាកីឡាករវាយកូនហ្គោលលំដាប់លេខ១ពិភពលោក និងជាម្ចាស់ពានរង្វាន់ធំនៃ PGA Tour ចំនួន១៥ដង បានអវត្តមានពីការប្រកួតកាលពីខែកុម្ភៈមកម្ល៉េះ។ ការអវត្តមានកីឡាករវ័យ ៤៥ឆ្នាំរូបនេះ ដោយសារការរងរបួសជើងស្តាំធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត។ 
 
«ខ្ញុំពេញចិត្តទៅប្រកួតនៅ St Andrew វាគ្មានបញ្ហាអ្វីឡើយសម្រាប់ខ្ញុំ ព្រោះថាប្រកួតការវាយកូនហ្គោលជារឿងដែលខ្ញុំចូលចិត្តធ្វើបំផុតក្នុងពិភពលោកនេះ។ ខ្ញុំពិតជាស្រលាញ់ការចូលរួមប្រកួតក្នុងពានរង្វាន់នានា ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចត្រលប់ចូលរួមម្តងទៀតបើទោះបីពេលនេះជើងខ្ញុំនៅមានអារម្មណ៍ថាឈឺតិចៗក៏ដោយ។» Wood និយាយប្រាប់សារព័ត៌មាននៅទីលាន Albany Gold Club នាថ្ងៃទី៣០ខែវិច្ឆិកា។
 
មកដល់ពេលនេះ Tiger Wood កំពុងតែសម្លឹងរកការប្រកួតជាលក្ខណៈក្រៅផ្លូវការជា បន្តន្តាប់ ដើម្បីត្រៀមខ្លួនមុនការប្រកួតក្នុងកម្មវិធីពានរង្វាន់ធំៗ ដែលមកដល់នៅក្នុងឆ្នាំ ២០២២៕

Tag:
 Tiger Wood
  Golf
© រក្សាសិទ្ធិដោយ thmeythmey.com