កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Atletico Mineiro លើកពានរង្វាន់លីគកំពូលប្រេស៊ីលលើកដំបូងក្នុងពេល ៥០ឆ្នាំ
03, Dec 2021 , 12:10 pm        
រូបភាព
រូបភាព៖BeIN Sports
រូបភាព៖BeIN Sports
ក្រុម Atletico Mineiro ក្លាយជាជើងឯកលីគកំពូលប្រេស៊ីល Serie A លើកដំបូងក្នុងរយៈពេល៥០ឆ្នាំរបស់ប្រវត្តិសាស្រ្តក្លិបថ្ងៃទី២ខែធ្នូ។ ក្លិប Athletico យកឈ្នះលើក្រុម Bahia ក្នុងលទ្ធផល ៣-២។



អំឡុងការប្រកួតថ្ងៃទី២ ខែធ្នូ ក្រុមម្ចាស់ផ្ទះ Bahia បានស៊ុតបាល់បញ្ចូលទី២គ្រាប់ទៅលើក្រុមភ្ញៀវ Atletico Mineiro ដោយរកបានដោយកីឡាករ Luiz Otavio នៅនាទី ៦២ និង Gilberto នីនាទី ៦៦។ ក្រុមម្ចាស់ផ្ទះនាំមុខមិនបានប៉ុន្មាន ក្រុមភ្ញៀវ បានវាយបក៣គ្រាប់យកជ័យជម្នះមកវិញដោយរកបានដោយកីឡាករ Hulk នៅនាទី៧៣ និងកីឡាករ Keno ២គ្រាប់នាទីម្នាក់ឯកនៅនាទី ៧៤ និង ៧៨។ 
 
ជ័យជម្នះនេះនាំក្រុម Atletico Mineiro ឈ្នះពានរង្វាន់លីគកំពូលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ ក្លិបនេះ ពិន្ទុនាំមុខក្នុងតារាងរហូត១១ពិន្ទុលើក្រុមលេខ២ Flamengo។
 
«វាមានរយៈពេល៥០ឆ្នាំហើយដែលយើងបានឈ្នះពានរង្វាន់ វាជាវេលាដែលវែងមែនទែន ហើយពេលនេះយើងត្រូវការអបអរជ័យជម្នះនេះ។» Keno និយាយបែបនេះ។ 
 
Atletico Mineiro នៅសល់ការប្រកួតចំនួន២លើកទៀតបន្ទាប់ពីឆ្លងកាត់៣៦ប្រកួតមាន ៨១ពិន្ទុនាំមុខក្រុម Flamengo ឈរលេខ២ដែលមានត្រឹម៧០ពិន្ទុប៉ុណ្ណោះ។ Atletico នឹងត្រូវប្រកួតជាមួយក្រុម Atlético Paranaense ក្នុងពានរង្វាន Copa Do Brazil នាថ្ងៃទី១២ខែធ្នូជើងទី១ និងជើងទី២នៅ ថ្ងៃទី១៦៕

Tag:
 Atletico Mineiro
  Brazilian League
© រក្សាសិទ្ធិដោយ thmeythmey.com