កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុតបាន៨០០គ្រាប់ហើយក្នុងអាជីពបាល់ទាត់
03, Dec 2021 , 3:43 pm        
រូបភាព
រូបភាព៖Manchester United
រូបភាព៖Manchester United
ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់បាល់ទី៨០០ ក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ ក្រោយស៊ុត២គ្រាប់លើកក្រុមកាំភ្លើងធំ Arsenal នាថ្ងៃទី២ធ្នូ។ Manchester United ឈ្នះ Arsenal ក្នុងលទ្ធផល ៣-២ យ៉ាងស្វិតស្វាញ។



២គ្រាប់ចុងក្រោយនេះ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរកបាននៅនាទី៥២ និងបាល់ពិន័យ១១ម៉ែត្រនាទី ៧០។
 
ក្នុងចំណោម៨០០គ្រាប់របស់ខ្លួន ១២៩គ្រាប់ Ronaldo រកបានជាមួយក្រុមបិសាចក្រហម Man UTD ៤៥០គ្រាប់សម្រាប់ក្រុម Real Madrid ១០១គ្រាប់សម្រាប់ក្រុម Juventus សម្រាប់ព័រទុយហ្គាល់ចំនួន ១១៥គ្រាប់និង៥គ្រាប់នៅក្លិប Sporting CP។

 រូបភាព៖Manchester United
 
ក្រោយជ័យជម្នះលើ Arsenal Man Utd ឡើងទៅឈរលេខ៧ក្នុងតារាង Premier League ឆ្លងកាត់ប្រកួត១៤លើកមាន២១ ពិន្ទុ។ ចំណែក Arsenal ខនខានចូលទៅតំបន់ Top 4 ជាថ្មីខណៈក្រុម Chelsea កំពុងឈរកំពូលតារាងមាន៣៣ពិន្ទុ តាមពីក្រោយដោយ Manchester City ៣២ពិន្ទុនិង Liverpool ៣១ពិន្ទុ៕



Tag:
 Cristiano Ronaldo
  Manchester United
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com