កីឡាអន្តរជាតិ
អន្តរជាតិ
Bundesliga នឹងបន្ថយចំនួនអ្នកគាំទ្រក្នុងកីឡដ្ឋានវិញ ក្រោយករណីស្លាប់ដោយសារកូវីដ-១៩ កើនឡើង
03, Dec 2021 , 9:29 pm        
រូបភាព
ការប្រកួតលីគគីឡាបាល់ទាត់កំពូលអាល្លឺម៉ង់ Bundesliga អាចនឹងត្រូវបន្ថយចំនួនអ្នកគាំទ្រក្នុងកីឡដ្ឋាន៥០ភាគរយវិញ ដើម្បីចូលរួមទប់ស្តាត់ជំងឺកូវីដ-១៩ ដែលរាលដាលជាថ្មីនៅអាល្លឺម៉ង់។



អធិការបតីផុតអាណត្តិលោកស្រី Angela Merkel និងអ្នកស្នងតំណែងលោកស្រី Olaf Scholz បានយល់ព្រមជាមួយមេដឹកនាំនៃរដ្ឋចំនួន១៦នៅអាល្លឺម៉ង់ លើវិធានការរឹតត្បិតជាថ្មីដោយសារជំងឺកូវីដ-១៩។
 
វិធានទប់ស្កាត់ខាងលើ រួមបញ្ចូលទាំងការកាត់បន្ថយអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍កីឡាទាំងក្រៅ និងក្នុងផ្ទះ ចំពេលមានការកើនឡើងនៃជំងឺរាតត្បាត។
 
នៅរដូវកាល ២០២០-២១ ដោយមើលឃើញថាកូវីដ-១៩បានថមថយច្រើនក្រោយមានការចាក់វ៉ាកសាំង អាល្លឺម៉ង់បានអនុញ្ញាតឱ្យកីឡដ្ឋានកីឡាទាំងអស់ រួមទាំងបាល់ទាត់ផងអាចឱ្យអ្នកទស្សនាចូលស្ទើរទាំងអស់វិញ។
 
យ៉ាងណា ដោយសារថ្មីៗនេះជំងឺរាតត្បាតបានហក់ឡើងសារជាថ្មី ហើយវីរុសបំប្លែងថ្មីអូមីក្រុងដែលរីករាលដាលយ៉ាងឆាប់រហ័សលេចមុខនៅតំបន់អាហ្ស៊ិកផងនោះ លីគកំពូលអាល្លឺម៉ង់ Bundesliga នឹងបន្ថយចំនួនអ្នកចូលគាំទ្រក្នុងកីឡដ្ឋានចំនួន៥០ភាគរយនៃចំនួនផ្ទុកសរុបវិញ។
 
នៅថ្ងៃទី២ ខែធ្នូ អាជ្ញាធរអាល្លឺម៉ង់បានបង្ហាញតួលេខ​ឆ្លងប្រចាំថ្ងៃដោយមាន​ករណី​ឆ្លង​ថ្មី​ជាង៧ពាន់នាក់ ក្នុងនោះ​ស្លាប់ ៣៨៨នាក់​។
 
បើតាមការផ្សាយរបស់កាសែត BBC មិនត្រឹមតែការប្រកួតលីគក្នុងស្រុកនោះ ការប្រកួត Champions League ដែលធ្វើនៅទឹកដីអាល្លឺម៉ង់ក៏នឹងត្រូវរឹតត្បិតចំនួនអ្នកចូលទសស្សនាផងដែរ ឬឈានដល់ប្រកួតបិទកីឡដ្ឋានតែម្តងបើមានចំនួនឆ្លង់កើនឡើងខ្លាំង៕

Tag:
 Bundesliga
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com