ជាតិ
ប៉ូលិសខេត្តស្ទឹងត្រែងចាប់ខ្លួនបុរសម្នាក់ពីបទឆបោកក្រោមរូបភាព Live ចែកលុយ ចែកមាស
03, Dec 2021 , 10:56 pm        
រូបភាព
ស្នងការនគរបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៣ ខែធ្នូ បានស្រាវជ្រាវហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កុង សីលា ពីបទប្រព្រឹត្តអំពើឆបោកតាមអនឡាញ ដោយបានគណនីហ្វេសប៊ុក Hwe Kmn ដើម្បី Live ចែកលុយ និងមាសជាច្រើន។

 
ប្រតិបត្តិការដែលមានការណែនាំផ្ទាល់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមទាំងមានកិច្ចសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាប់ឃាត់ខ្លួនជនល្មើសនៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
 
បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី»។ នេះបើតាមការអះអាងរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែង។
 
ជាមួយគ្នានេះ សមត្ថកិច្ចខេត្ត បានអំពាវនាវដល់ពលរដ្ឋដែលត្រូវបានជនខាងលើដែលមានហ្វេសប៊ុកឈ្មោះ Hwe Kmn  បោកប្រាស់នោះ ឲ្យទាក់ទងទៅកាន់ទំព័រហ្វេកប៊ុកផ្លូវរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឬទូរសព្ទលេខ 088 52 82 999  និង 031 22 72 777 ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com