អន្តរជាតិ
ចិន បញ្ចេញផែនការអភិវឌ្ឍន៍បៃតង៥ឆ្នាំសម្រាប់វិស័យឧស្សាហកម្ម
04, Dec 2021 , 11:19 am        
រូបភាព
ដោយ:
ក្រសួងឧស្សាហកម្មចិននៅថ្ងៃទី៣ ខែធ្នូ បានដាក់ចេញនៅផែនការ៥ឆ្នាំរបស់ខ្លួនក្នុងគោលបំណងអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងស្រុកតាមបែបបៃតង។ ផែនកាន រួមបញ្ចូលការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការបំពុល និងជំរុញបណ្តាឧស្សាហកម្មឱ្យសម្រេចការបញ្ចេញកាបូនឱ្យបានតិចបំផុតត្រឹមឆ្នាំ២០៣០។​


 
ចិន ជាប្រទេសដែលបញ្ចេញឧស្ម័នពុលខ្លាំងក្លាជាងគេទៅកាន់បរិយាកាស ដោយការប្រើប្រាស់ធ្យូងថ្មក្នុងបរិមាណដ៏ច្រើនសម្រាប់ផ្គត់ផ្គង់អគ្គិសនីដល់វិស័យឧស្សាហកម្ម និងប្រជាជន។ កាលពីដើមខែវិច្ឆិកា ប្រទេសដែលជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេបានសន្យាថា ខ្លួននឹងប្តេជ្ញាកាត់បន្ថយកាបូនដល់កម្រិតបំភាយតិចបំផុតត្រឹមឆ្នាំ២០៣០និងឆ្ពោះទៅកាន់កាបូនអព្យាក្រឹតភាពត្រឹមឆ្នាំ២០៦០។
 
ក្រសួងឧស្សាហកម្ម និងបចេ្ចកវិទ្យាព័ត៌មានរបស់ចិន (MIIT) ក៏បានរំលឹកឡើងវិញនូវគោលដៅកាត់បន្ថយនៃសកម្មភាពបំភាយឧស្ម័នកាបូនឌីអុកស៊ីតឱ្យបានត្រឹម១៨ភាគរយ និងថាមពលប្រើប្រាស់ក្នុងស្រុកឱ្យបានត្រឹម១៣,៥ ភាគរយត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមផែនការឆ្នាំ២០២១-២០២៥។
 
ផែនការថ្មីនេះ នឹងគ្រប់គ្រង់យ៉ាងតឹងរ៉ឹងទៅលើឧស្សាហកម្មដែកថែប​ ស៊ីម៉ងត៍ អាលុយមីញ៉ូម និងវិស័យផ្សេងៗទៀត។ MIIT បានបញ្ជាក់ថា ខ្លួននឹងបង្កើនការប្រើប្រាស់ថាមពលស្អាតនិងលើកទឹកចិត្តឱ្យប្រើប្រាស់ថាមពលឧស្ម័ន ​ជីវឥន្ធនៈនិងការបដិសេធមិនប្រើប្រាស់ប្រេងឥន្ធនៈដែលចម្រាញ់ចេញពីដែកថែប​ ​ស៊ីម៉ងត៍សារធាតុគីមីនិងឧស្សាហកម្មដទៃទៀត។
ផែនការនេះ ក៏នឹងផ្តោតទៅលើបញ្ហាកេងប្រវ័ញ្ចនៃធនធានរ៉ែដូចជារ៉ែដែក លោហៈ និងអភិវឌ្ឍលើផ្នែកប្រើប្រាស់ប្រភពកែច្នៃឡើងវិញ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com