កីឡាជាតិ
ជាតិ
កម្ពុជា ក្លាយជា​សមាជិកពេញសិទ្ធិ​នៃសហព័ន្ធអន្ដរជាតិវើលស្គែត
04, Dec 2021 , 7:19 pm        
រូបភាព
កម្ពុជា ទទួលបានជាសមាជិកពេញសិទ្ធិ នៅសហព័ន្ធអន្ដរជាតិវើលស្គែត នាអង្គសមាជ របស់សហព័ន្ធអន្តរជាតិវើលស្គែត ដែលរៀបចំឡើង នៅទីក្រុងរ៉ូម ​ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ អង្គសមាជ ក៏បានបោះឆ្នោតជ្រើសរើសប្រទេសចិន ​ ឲ្យធ្វើជាប្រធាន និងប្រទេសកូរ៉េខាងត្បូង ធ្វើជាអនុប្រធានប្រចាំនៅទ្វីបអាស៊ីផងដែរ។

ក្រោយពីបានដាក់ស្នើ​ ជាសមាជិករបស់វើលស្គែត និងការទទួលបានជាសមាជិកបម្រុ ងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាបានទទួលជាសមាជិកពេញសិទ្ធិ នៃសហព័ន្ធអន្តរជាតិវើលស្គែត សម្រាប់សមាជឆ្នាំ២០២២។
នៅក្នុងអង្គសមាជនេះ ប្រទេសអាហ្សង់ទីន បានធ្វើបទបង្ហាញលើការរៀបចំការប្រកួតកីឡាស្គែត ពិភពលោក ឆ្នាំ២០២២ ដែលនឹងរៀបចំនៅទីក្រុងប៊ុយណូហ្សែរ ប្រទេសអាហ្សង់ទីន ក្រោយពីបានលើកការប្រកួតឆ្នាំ២០២១នេះ ដោយបញ្ហាកូវីដ-១៩ ។
 
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន មានប្រទេសចំនួន៨ហើយ នៅក្នុងអាស៊ានទាំង១០ប្រទេស ដែលមានសហព័ន្ធកីឡាស្គែតជាតិ លើកលែងតែប្រទេសឡាវ និងប្រុយណេ ពុំទាន់មាននៅឡើយ​។ ចំពោះសហព័ន្ធកីឡាស្គែតទាំង៨ នៃប្រទេសក្នុងតំបន់អាស៊ាន នឹងបន្ដយុទ្ធនាការអភិវឌ្ឍវិស័យកីឡា ដើម្បីត្រៀមប្រកួតប្រជែងក្នុងកម្រិតអន្ដរជាតិ ដូចជាស៊ីហ្គេម កីឡាអាស៊ី  កីឡាអូឡាំពិក កីឡាស្គែតពិភពលោក៕

Tag:
 កីឡាស្គែត
© រក្សាសិទ្ធិដោយ thmeythmey.com