កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ថាក្រុមខ្សែប្រយុទ្ធគោលទាំង៣ PSG គួរតែធ្វើឱ្យបានល្អជាងនេះ
06, Dec 2021 , 6:00 pm        
រូបភាព
កីឡាករខ្សែប្រយុទ្ធបារាំង Kylian Mbappe ថារូបគេព្រមទាំងដៃគូរនៅតំបន់ប្រយុទ្ធដែលមាន Lionel Messi រួមទាំង Neymar គួរតែធ្វើបានល្អជាងនេះ ក្នុងការបង្ហាញភាពភ្ញាក់ផ្អើលដល់ក្លិប Paris Saint German ក៏ដូចជាអ្នកគាំទ្រ។



Mbappe ខ្សែប្រយុទ្ធក្រុមអ្នកមានបារាំងរូបនេះ កំពុងតែបន្តបង្ហាញ ទេព្យកោសល្យយ៉ាងអស្ចារ្យរបស់គេ នៅលើទីលានប្រកួតជាមួយទម្រង់លេង ដែលមិនងាយផ្លាស់ប្តូរបាន។ ប៉ុន្តែកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Neymar ហាក់ធ្លាក់ទម្រង់លេងជាខ្លាំង មិនតែប៉ុណ្ណោះរូបគេក៏កំពុងតែរងរបួសសរសៃកជើង និង Messi ដែលចេញពី Barcelona មកចូលរួមជាមួយ PSG នៅមិនទាន់បង្ហាញភាពខ្លាំងក្លារបស់ខ្លួន ដូចនៅក្លិបចាស់នៅឡើយ។
 
«យើងដឹងច្បាស់ថាពួកយើងគួរតែធ្វើអ្វីម្យ៉ាងឱ្យល្អលើសពីនេះ ហើយយើងត្រូវតែបង្កើតភាពអស្ចារ្យដែលជាក្រុមកីឡាករ៣នាក់ដល់ល្អបំផុតនៅតំបន់ប្រយុទ្ធនាពេលនេះ»។ Mbappe និយាយក្នុងកម្មវិធីសម្ភាសជាមួយអតីតខ្សែប្រយុទ្ធបារាំង Thierry Henry នាថ្ងៃទី៥ ខែវិច្ឆិកា។
 
ក្រុម Paris Saint German គឺជាក្រុមដែលឈរលេខ១ បន្ទាប់ពីឆ្លងកាត់ការប្រកួត១៧សប្តាហ៍ នៅក្នុងតារាងលីគកំពូលបារាំងដោយមាន ៤២ពិន្ទុនាំមុខក្រុមលេខ២ Rennes ដែលមាន៣១ពិន្ទុ។

Tag:
 Kylian Mbappe
  Paris Saint German
© រក្សាសិទ្ធិដោយ thmeythmey.com