កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic មិនទាន់សម្រេចចិត្តចំពោះការទៅប្រកួត Australia Open ឡើយ
07, Dec 2021 , 8:29 am        
រូបភាព
Novak Djokovic កីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោកថា មិនទាន់បានត្រៀមខ្លួនរួចរាល់ឡើយ ក្នុងការទៅការពារតំណែងជើងឯក Australia Open នៅខែមករា ឆ្នាំ២០២២ នាទីក្រុងមែលប៊ន។



Djokovic បានប្រឆាំងទៅនឹងច្បាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងប្រទេសអូស្រ្តាលី សម្រាប់កីឡាករដែលត្រូវទៅប្រកួតនាឆ្នាំក្រោយ។ រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសថា កីឡាករវាយកូនបាល់ទាំងអស់ ដែលបានចាក់វ៉ាក់សាំងទើបអាចចូលមកប្រកួតក្នុងប្រទេសអូស្រ្តាលីបាន។
 
Djokovic ដែលត្រូវបានអ្នកសារព័ត៌មានសួរសំណួរអំពីគោលដៅបន្ទាប់របស់គេក្នុងឆ្នាំ ២០២២ខាងមុខ ក្រោយក្រុមស៊ែប៊ីបានធ្លាក់ចេញពីពានរង្វាន់ Davis Cup បន្ទាប់ពីចាញ់ក្រុមក្រូអាស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
«ខ្ញុំដឹងច្បាស់ថាអ្នកគ្រប់គ្នាពិតជាចង់ដឹកចម្លើយថាពេលណាទើបខ្ញុំចាប់ផ្តើមរដូវកាលថ្មីហើយនៅទីកន្លែងណា ប៉ុន្តែនៅពេលអនាគតនិងបង្ហាញឱ្យដឹងហើយ។ខ្ញុំមិនអាចប្រាប់បីថ្ងៃណាជាក់លាក់ឡើយ ព្រោះការប្រកួត Australia Open កំពុងតែខិតជិតមកដល់ ពេលនោះអ្នកនឹងដឹងការពិតហើយ។» នេះបើតាមកីឡាករវ័យ ៣៤ឆ្នាំរូបនេះបាននិយាយ។
 
Djokovic ក៏បានអះអាងបន្ថែមទៀតថា បន្ទាប់ពីការប្រកួត Davis Cup នេះទៅរូបគេត្រូវការពេលសម្រាក បន្ទាប់ពីឆ្លងកាត់ការប្រកួតពេញមួយរដូវកាល២០២១ នេះ ហើយក៏សម្រាប់ត្រៀមការប្រកួតឡើងវិញនៅឆ្នាំ ២០២២ ទៀត៕

Tag:
 Tennis
  Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com